ភ្នំពេញ៖ នាពេលថ្មីៗនេះ ភោជនីយដ្ឋាន និងអាហារដ្ឋានផ្សេងៗអាចបើកដំណើរការឡើងវិញបាន ប៉ុន្តែត្រូវគោរពតាមបទបញ្ជា ដែលបានចែងដោយរដ្ឋបាលក្រុងភ្នំពេញ នៅក្នុងស្ថានភាពជំងឺឆ្លងកូវីដ១៩ កំពុងតែរីករាលដាលខ្លាំងនៅក្នុងប្រទេសកម្ពុជា។
ដោយឡែក ក្នុងពេលនេះ ភោជនីយដ្ឋាន និងអាហារដ្ឋានផ្សេងៗគឺត្រូវបានអនុញ្ញាតឱ្យដំណើរអាជីកម្មបាន និងអាចទទួលអតិថិជនចូលមកបរិភោគក្នុងបរិវេនអាជីវកម្មដ្ឋានរបស់ខ្លួនបាន ប៉ុន្តែត្រូវកំណត់ចំនួនអតិថិជនស្របទៅទំហំទីតាំងហាង ដើម្បីដាច់ខាតរក្សាគម្លាតសង្គម១,៥ម៉ែត្រ ដើម្បីឱ្យខ្យល់ចេញចូលគ្រប់គ្រាន់ និងក្រៅពីនេះគឺមិនអាចលក់គ្រឿងស្រវឹងគ្រប់ប្រភេទផងដែរ ជាពិសេសត្រូវអនុវត្តបម្រាមគោចរ ដោយផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មនៅចន្លោះម៉ោង ២១ៈ០០ យប់ ដល់ម៉ោង ០៣ៈ០០ ទៀបភ្លឺ។
អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់គ្នាមេត្តាជ្រាបជាព័ត៍មាន និងបន្តអនុវត្តវិធាន៣កុំ៣ការពារផងដែរ៕
សូមអានសេចក្តីលម្អិតនៅខាងក្រោម៖