ទីក្រុងប៉េកាំង ​ជំរុញមនុស្សរាប់លាននាក់ឱ្យធ្វើការពីផ្ទះ ដើម្បី​ប្រឆាំង​ការរាតត្បាតកូវីដ១៩ - TrueID

ទីក្រុងប៉េកាំង ​ជំរុញមនុស្សរាប់លាននាក់ឱ្យធ្វើការពីផ្ទះ ដើម្បី​ប្រឆាំង​ការរាតត្បាតកូវីដ១៩

May 5, 2022

ប៉េកាំង៖ ​ក្រោយ​ឈប់សម្រាកថ្ងៃបុណ្យ​រួចមក ប្រជាជនរាប់លាននាក់នៅទីក្រុងប៉េកាំងនៅថ្ងៃព្រហស្បតិ៍នេះ បាន​ចូលធ្វើការវិញ ​ប៉ុន្តែភាគ​ច្រើនធ្វើការពីផ្ទះ ​ស្របពេលដែលស្ថានីយ៍រថភ្លើងក្រោមដីជាច្រើន ត្រូវបានបិទដំណើរការ​ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ នេះបើតាមប្រភពព័ត៌មាន CNA។

ទីក្រុងប៉េកាំងបានរាយការណ៍ករណី​ឆ្លងជំងឺកូវីដ១៩ចំនួន ៥០ករណីនៅថ្ងៃព្រហស្បតិ៍នេះ ​បន្ទាប់ពីអាជ្ញាធរបាន​និយាយថាប្រជាជននៅក្នុងសង្កាត់ Chaoyang ដែលជាសង្កាត់មានប្រជាជនច្រើនបំផុត ​គួរតែធ្វើការពីផ្ទះ។ យ៉ាងណាមិញ សម្រាប់អ្នកដែល​ទៅធ្វើការនៅការិយាល័យ ត្រូវបានលើកទឹកចិត្តឱ្យ​ធ្វើដំណើរតាមមធ្យោបាយផ្ទាល់ខ្លួននិងជៀសវាងការជួបជុំគ្នា។ ​

ដោយឡែក​ អាជ្ញាធរនៅសង្កាត់ Tongzhou ​ក៏បានលើកទឹកចិត្ត​ប្រជាជន​ឱ្យធ្វើការនៅផ្ទះផងដែរ​ ស្របពេលដែលស្ថានីយ៍រថភ្លើងក្រោមដីរាប់សិបនៅទូទាំងទីក្រុង នៅតែបន្តបិទដំណើរការ។

គួរឱ្យដឹងដែរថា អាជ្ញាធរចិនបាន​សង្កត់ធ្ងន់លើគោលនយោបាយ «សូន្យ​កូវីដ» ​តាមរយៈការអនុវត្តវិធានការបិទខ្ទប់និងធ្វើតេស្តទ្រង់ទ្រាយធំ ​​​ក្នុងគោលដៅប្រយុទ្ធប្រឆាំងទៅនឹងការផ្ទុះឡើងដ៏ធំបំផុត ចាប់តាំងពីថ្ងៃដំបូងនៃជំងឺរាតត្បាតមក៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...