សម្បត្តិវប្បធម៌​ខ្មែរចំនួន ២៧រូប ត្រូវបានវិលត្រឡប់​ប្រទេស​កំណើត​វិញ ក្រោយពីការចុះ​កិច្ចព្រមព្រៀម - TrueID

សម្បត្តិវប្បធម៌​ខ្មែរចំនួន ២៧រូប ត្រូវបានវិលត្រឡប់​ប្រទេស​កំណើត​វិញ ក្រោយពីការចុះ​កិច្ចព្រមព្រៀម

June 10, 2021

ភ្នំពេញ៖ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១រសៀល ម៉ោងនៅទីក្រុងញូវយ៉ក ប្រទេសកម្ពុជា​បាន​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវសម្បត្តិវប្បធម៌​ខ្មែរចំនួន២៧រូប ដែលអង្គភាព​ស៊ើបអង្កេតសន្តិសុខ​​មាតុភូមិសហរដ្ឋអាមេរិក រឹបអូសបាននៅទីក្រុងញូវយ៉ក ពីបទកាន់កាប់បុរាណវត្ថុដោយ​ខុស​ច្បាប់​។​
ក្នុងកិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខារវាងលោកមេធាវី Cyrus Vance តំណាងការិយា​​ល័យ​​រដ្ឋអាជ្ញា​សហរដ្ឋអាមេរិក​ប្រចាំសង្កាត់ញូវយ៉ក និងឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក តំណាងឱ្យ​រាជរដ្ឋាភិបាលកម្ពុជា។លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បាន​ចូលរួម​ជាសាក្សីតាមរយៈប្រព័ន្ធវីដេអូ ក្នុងពិធីចុះហត្ថលេខានេះដែរ  លោកជំទាវ​ក៏បានថ្លែងអំណរគុណ​ចំពោះ​ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ព្រមទាំងឥស្សរជនជាច្រើនរូបទៀតទាំងក្នុងស្ថាប័នរដ្ឋ-ឯកជន​​ ​ចំពោះការគាំទ្រ និង​ចូលរួមសហការ​ ដែលធ្វើឲ្យព្រឹត្ដិការណ៍ជាប្រវត្តិសាស្រ្តនេះកើតមានឡើង ជាពិសេសគឺក្នុងស្ថានភាពដ៏លំបាក​នៃ​ការរាលដាលជម្ងឺកូវីដ-​១៩។​
លោកជំទាវរដ្ឋមន្រ្តី បានអំពាវនាវដល់សារមន្ទីរនានា ក៏ដូចជា​អ្នករក្សាទុកវត្ថុបុរាណនៅទូទាំងពិភពលោកទាំងអស់ឲ្យ​ទាក់ទង​មកក្រុមការងាររបស់ក្រសួង និង​ចូលរួមសហការក្នុង​ការ​ប្រគល់សម្បត្ដិវប្បធម៌ខ្មែរត្រឡប់​មកប្រទេសកំណើត​វិញ។

សូមអានព័ត៌មានលម្អិតខាងក្រោម៖

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង

ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ទាក់ទងជាមួយ:
ការងារជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...