ផលិតកម្មសាស្រ្តា បកស្រាយ ក្រោយរងការរិះ.គន់រឿង «ស្នេហាល្ងង់+ល្ងង់» ដូច្នេះថា... - TrueID

ផលិតកម្មសាស្រ្តា បកស្រាយ ក្រោយរងការរិះ.គន់រឿង «ស្នេហាល្ងង់+ល្ងង់» ដូច្នេះថា...

December 16, 2022

រាជធានីភ្នំពេញ ៖ ជឿជាក់ថា អ្នកលេងបណ្តាញសង្គមជ្រាបច្បាស់ ប៉ុន្មានថ្ងៃនេះផ្ទុះការប្រ.តិកម្មពីមហាជនមួយចំនួនធំ ក្រោយបែកធ្លាយឈុតឆាកស្រើ.បស្រាលខ្លះៗនៅក្នុងរឿង «ស្នេហា ល្ងង់ + ល្ងង់» របស់ផលិតកម្មសាស្ត្រា ជាផលិតកម្ម ដែលទទួលការពេញចិត្តពីអ្នកតាមដានរឿងភាគខ្មែរនាពេលកន្លងមក។

យ៉ាងណាមិញ រឿងភាគនេះក៏ត្រូវមហាជនមួយចំនួន ផ្ទុះការកោតសរសើរពី ទេពកោសល្យសម្តែងរបស់តួអង្គប្រុសស្រី ព្រោះកម្រនឹងមានតារាខ្មែរណាម្នាក់អាចទទួលរឿងប្រភេទ១៨+ ដូច្នេះណាស់ ដោយក្នុងនោះ តួស្រីជា កញ្ញា​ ហ្វាហ្វា តារាសម្តែងពន្លកថ្មីប៉ុន្តែកំពុងមានប្រជាប្រិយភាព និងតួប្រុសគឺ លោក ឡៅ បញ្ញា ម្ចាស់ជើងឯក Mister Supranational Cambodia 2022។

ជាមួយគ្នានេះ ឃើញមតិរិះគន់វា.យប្រ.ហារលើតួអង្គសម្តែងពេក ផលិតកម្មសាស្ត្រាបានចេញមុខបកស្រាយតាមរយៈសេចក្តីស្រាយបំភ្លឺ ដែលរៀបរាប់ថា ៖

  • ទី១ ​៖ ខ្សែភាពយន្តភាគ «ស្នេហា ល្ងង់ + ល្ងង់» មានចាក់ផ្សាយនៅក្នុង Sastra Film App តែមួយប៉ុណ្ណោះ សរុបមាន៤ភាគគត់
  • ទី២ ៖ ខ្សែភាពយន្តភាគ «ស្នេហា ល្ងង់ + ល្ងង់» បានចាក់ផ្សាយតាំងពីខែវិច្ឆិកា ឆ្នាំ២០២១ មកដល់ពេលនេះគឺរយៈពេល ១ឆ្នាំជាង
  • ទី៣ ៖ ខ្សែភាពយន្តភាគ «ស្នេហា ល្ងង់ + ល្ងង់» មិនមែនជារឿងអាសអាភាស ដែលផលិតឡើងក្នុងគោលបំណងពង្វក់សង្គម ឬ ជាន់ពន្លិចវប្បធម៌និងសីលធម៌នោះទេ។ គ្រប់សាច់រឿងតែងតែបង្កប់នូវតម្លៃអប់រំ ប្រទាក់ក្រឡា ក៏ដូចជាការបកស្រាយចម្ងល់នូវចុងបញ្ចប់នៃសាច់រឿងដូចគ្នា។
  • ទី៤ ៖ កម្មវិធីទស្សនា Sastra Film App បានបែងចែកការវាយតម្លៃ Rating ទៅលើ ៣ប្រភេទផ្សេងគ្នា គឺ Rated-All ដែលអាចទស្សនាបានគ្រប់វ័យ Rated-13+ ដែលតម្រូវឲ្យមានអាយុ១៣ឆ្នាំឡើងទៅ និង Rated-18+ ដែលតម្រូវឲ្យមានអាយុ១៨ឆ្នាំឡើងទៅ។
  • ទី៥ ៖ ខ្សែភាពយន្តភាគ «ស្នេហា ល្ងង់ + ល្ងង់» បានកំណត់អាយុទស្សនាចាប់ពី១៨ឆ្នាំឡើងទៅ ជាទូទៅនឹងមានសាច់រឿងដែលលើសពីប្រភេទសាច់រឿងប្រភេទ ១៣+ និង Rated-All ដែលមិនអនុញ្ញាតជាដាច់ខាតឲ្យក្មេងៗទស្សនាបាន។ 
  • ទី៦ ៖ ខ្សែភាពយន្តភាគ «ស្នេហា ល្ងង់ + ល្ងង់» ផលិតឡើងដោយទាញយកពីសាច់រឿងពិតមួយនៅក្នុងសង្គម ដែលអ្នកនិពន្ធនិងអ្នកដឹកនាំបានផលិតឲ្យក្លាយជាសាច់រឿងពេញលេញ។ ការនិពន្ធនិងការដឹកនាំនេះ ចេញពីស្នាដៃនៃអ្នកដឹកនាំរឿងឆ្នើមម្នាក់ប្រចាំក្រុមហ៊ុន គាត់បានផលិតជាង១០០ចំណងជើងរួចមកហើយ៕

ប្រភព ៖ សេចក្តីស្រាយបំភ្លឺរបស់ផលិតកម្មសាស្ត្រា

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

លោកស្រី ប៊ុន ចាន់និមល ម្ចាស់ផលិតកម្ម
លោកស្រី ប៊ុន ចាន់និមល ម្ចាស់ផលិតកម្ម
សេចក្តីស្រាយបំភ្លឺពីផលិតកម្មសាស្ត្រា
សេចក្តីស្រាយបំភ្លឺពីផលិតកម្មសាស្ត្រា
ទាក់ទងជាមួយ:
ការងារជីវិតរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...