ប្រទេសឥណ្ឌា៖ សត្វតោមួយក្បាលបានស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងសួនសត្វឥណ្ឌា ខណៈសត្វតោ ៨ក្បាលទៀត ត្រូវបានគេរកឃើញថាវិជ្ជមានកូវីដ១៩ ដូចគ្នា។
សួនរបស់រដ្ឋមួយនៅជាយក្រុងស្ថិតនៅភាគខាងត្បូងទីក្រុង Chennai ប្រទេសឥណ្ឌានៅថ្ងៃសុក្រនេះ បានប្រកាស ពីការស្លាប់របស់សត្វតោមួយក្បាល មានអាយុ ៩ឆ្នាំ។ ការផ្ទុះមេរោគកូវីដ១៩ ត្រូវបានគេសង្កេតឃើញ កាលពីថ្ងៃព្រហស្បតិ៍្ត នៅពេលសត្វតោមានសភាពហូរទឹកសំបោរតាមច្រមុះ ។ រីឯ តោដទៃហាក់ដូចជាមិនទាន់ចេញរោគសញ្ញា។
ចំពោះ សត្វដែលមានការពាក់ព័ន្ធ ត្រូវបានគេដាក់ឱ្យដាច់ហើយផ្តល់ថ្នាំអង់ទីប៊ីយោទិច។ ហើយសត្វទាំងនោះ កំពុងស្ថិតនៅក្រោមការសង្កេតដោយក្រុមពេទ្យសត្វនៃសួនសត្វនិងក្រុមជំនាញមកពី ពេទ្យសត្វ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសត្វ Tamil Nadu។
ក្នុងនោះដែរ មានករណីឆ្លងវីរុសកូវីដ១៩ ផ្សេងៗជាច្រើនបានរាយការណ៍មកលើសត្វក្នុងនោះមានសត្វខ្លាពណ៌សចំនួន ២ ក្បាលដែលគិតថាបានស្លាប់ដោយសារវីរុសដ៏កាចសាហាវ នៅក្នុងប្រទេសប៉ាគីស្ថាន។
មកទល់ពេលនេះ សត្វតោជាច្រើន ក៏បានធ្វើតេស្តិ៍រកឃើញវិជ្ជមានវីរុសកូវីដ១៩ នៅក្នុងប្រទេសអេស្ប៉ាញនិងទីក្រុងឥណ្ឌាពីរផ្សេងទៀត រួមទាំងទីក្រុង Hyderabad ជាកន្លែងដែលសត្វតោចំនួន ៨ ត្រូវបានធ្វើតេស្តិ៍វិជ្ជមាន កាលពីខែមុន នៅឯសួនសត្វ Nehru Zoological Park៕