ហានិភ័យ! រកឃើញអ្នកជំងឺកូវីដ-១៩ តែងតែទៅផឹកកាហ្វេនៅទីតាំងមួយកន្លែងនេះ - TrueID

ហានិភ័យ! រកឃើញអ្នកជំងឺកូវីដ-១៩ តែងតែទៅផឹកកាហ្វេនៅទីតាំងមួយកន្លែងនេះ

June 5, 2021

ភ្នំពេញ៖ នៅមុននេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩​ បានប្រកាសរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ០២នាក់ តែងតែទៅផឹកកាហ្វេរាល់ថ្ងៃ នៅហាងកាហ្វេ ភូមិអ៊ីតធើរី & បៀរ (ហៅកាហ្វេដើមស្វាយ) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ២៩ ផ្លូវលេខ៦១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ហើយមុនទៅធ្វើតេស្ដ អ្នកជំងឺកូវីដ-១៩ខាងលើ ក៏បានទៅ​ផឹក​កាហ្វេនៅទីនោះដែរ ខណៈអ្នកធ្វើការ ក៏មិនទាន់បានទៅយកសំណាកនៅឡើយទេ គិតត្រឹមព្រឹកថ្ងៃទី ៥ មិថុនានេះ។

អាស្រ័យហេតុនេះ ដើម្បីសុវត្ថិភាព សូមប្រជាពលរដ្ឋដែលបានទៅផឹកកាហ្វេ ​ឬស្រាបៀរជុំៗគ្នានៅទីតាំងខាងលើ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ជាមួយអ្នកជំងឺ ឬបានទៅទីកន្លែងដែលមានហានិភ័យនេះ៕

  ហាងកាហ្វេ ភូមិអ៊ីតធើរី & បៀរ
  ហាងកាហ្វេ ភូមិអ៊ីតធើរី & បៀរ

ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩​

ទាក់ទងជាមួយ:
ទីកន្លែង
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...