រាជធានីភ្នំពេញ ៖ ក្រោយសម្រាលកូនស្រីរួច ជីវិតគ្រួសារតូចរបស់លោកជំទាវ ស៊ន សៀវម៉ី កាន់តែមានក្តីសុខ ជោគជ័យទាំងអាជីពការងារ ការរកស៊ី បើកបង្ហាញផ្ទះវីឡាស្កឹមស្កៃ រថយន្តទំនើបតម្លៃខ្ពស់ៗ ជាពិសេសគឺរូបសម្រស់ក៏កាន់តែទាក់ទាញខ្លាំងជាងមុន។
ជាក់ស្តែង មហាជនក៏រឹតតែចាប់អារម្មណ៍នឹងជីវិតសាមញ្ញៗរបស់លោកជំទាវនិងស្វាមីជាខ្លាំង មានដំណើរកម្សាន្តលក្ខណៈគ្រួសារម្តងៗ ជះចំហាយកក់ក្តៅពេញទី ទោះមើលទៅមិនសូវឡូយឆាយ ហ៉ឺហា ដូចបុគ្គលល្បីឈ្មោះក្នុងសង្គមដទៃទៀតក្តី ប៉ុន្តែមានហ្វេនៗមិនតិចនាក់ឡើយតាមដានជីវិតធម្មតាៗរបស់លោកជំទាវ។
តួយ៉ាង កាលពីពេលថ្មីៗនេះ ហ្វេនៗលួចញញឹមម្នាក់ឯង ក្រោយឃើញរូបភាពគ្រួសារតូចរបស់លោកជំទាវ ស៊ន សៀវម៉ី នៅក្បែរមាត់សមុទ្រ គ្រាន់តែមើលរូបភាពក៏ដឹងច្បាស់ថាជីវិតគូនិងជីវិតគ្រួសាររបស់លោកជំទាវ មានសុភមង្គលខ្លាំង ទឹកមុខម្នាក់ៗពោរពេញដោយស្នាមញញឹមគួរឲ្យរីករាយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖