អាមេរិក៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន INDEPENDENT បានឱ្យដឹងថាប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន បានរំពឹងថា លោក ដូណាល់ ត្រាំ នឹងអញ្ជើញមកចូលរួមក្នុងពិធីផ្ទេរតំណែងរបស់លោកនៅខែក្រោយដើម្បីបង្ហាញពីឆន្ទៈផ្ទេរអំណាចដោយសន្តិវិធី។
លោក ចូ បៃដិន បានគូសបញ្ជាក់ពីសារៈសំខាន់នៃវត្តមានរបស់លោក ដូណាល់ ត្រាំ ដូច្នេះថា៖
លោកក៏បានបន្ថែមថា៖
យ៉ាងណាមិញ លោកត្រាំ នៅមិនទាន់ធ្វើការឆ្លើយតបចំពោះការចូលរួមរបស់លោកនៅឡើយទេ។ ប៉ុន្តែតាមការរាយការណ៍របស់សារព័ត៌មាន NBCបានឱ្យដឹងថា លោក ត្រាំមានគម្រោងនឹងមិនមកចូលរួម ហើយលោកថែមទាំងនឹងមិនអញ្ជើញលោក ចូបៃដិន និង ភរិយា មកសេតវិមានមុននឹងប្រារព្ធពិធីឡើងកាន់អំណាចជាប្រធានាធិបតីដូចទំនៀមទំលាប់មុនៗឡើយ។
គួរជម្រាបផងដែរថា លោក បៃដិន គ្រោងនឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីនៅពាក់កណ្តាលថ្ងៃត្រង់ថ្ងៃទី ២០ ខែ មករា ហើយក៏បានប្រកាសតែងតាំងសមាជិកមួយចំនួន នៃគណៈរដ្ឋមន្រ្តីរបស់លោករួចរាល់ហើយដែរ៕
លោក ដូណាល់ ត្រាំ និងប្រធានាធិបតីជាប់ឆ្នោតអាមេរិកថ្មីលោក ចូ ប៊ៃដិន
ពិធីឡើងកាន់អំណាចរបស់ប្រធានាធិបតីទី ៤៥ របស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ
ពិធីឡើងកាន់អំណាចរបស់ប្រធានាធិបតីទី ៤៥ របស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ
ពិធីឡើងកាន់អំណាចរបស់ប្រធានាធិបតីទី ៤៥ របស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ