មន្ត្រីប៉ូលីសឈឺក្បាល ដោយសារជនមួយចំនួនមិនខ្លាច ជម្ងឺកូវីដឆ្លង បែរជាមកផឹកស៊ីសប្បាយ - TrueID

មន្ត្រីប៉ូលីសឈឺក្បាល ដោយសារជនមួយចំនួនមិនខ្លាច ជម្ងឺកូវីដឆ្លង បែរជាមកផឹកស៊ីសប្បាយ

August 3, 2021

ភ្នំពេញ៖ ខណៈពេលជម្ងឺកូវីដ១៩បានបម្លែងទៅជាប្រភេទ Delta ដែលកាចសាហាវជាងមុន និងមិនសូវចេញរោគសញ្ញា ជម្ងឺប្រភេទថ្មីនេះបានចម្លងដល់ប្រជាពលរដ្ឋជាបន្ដបន្ទាប់មិនស្រាកស្រាន។ ដូចនេះក្រសួងសុខាភិបាលកាន់តែមានការព្រួយបារម្ភនិងចាត់វិធានការយ៉ាងតឹងរឹងបំផុតដើម្បីបង្ការមិនជម្ងឺនេះរីករាលដាលកាន់តែធំ។ 

រូបតំណាង វិជ្ជមាន មេរោគ Delta
រូបតំណាង វិជ្ជមាន មេរោគ Delta

ថ្មីៗនេះ បែរជាមានជនខិលខូចមួយចំនួនដែលមិនខ្លាចស្លាប់ បានល្មើសនឹងវិធានការដែលបានចែងរបស់ក្រសួង ដោយមកអង្គុយជួបជុំគ្នាផឹកស៊ី ដាក់បាស់ ទាំងកណ្ដាលថ្ងៃមិនក្រែងចិត្តសមត្ថកិច្ច។ 

ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ចុះចាប់បានវត្ថុតាង 
ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ចុះចាប់បានវត្ថុតាង 

ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បាននាំកម្លាំងចុះទៅចាប់ដល់កន្លែងភ្លាមៗ ចាប់ទាំងវត្ថុតាងដើម្បីយកទៅរក្សាទុកនិងធ្វើការប្រមានណែនាំដល់បុគ្គលដែលល្មើសទាំងនោះ។

ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ចុះចាប់បានវត្ថុតាង 
ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ចុះចាប់បានវត្ថុតាង 

សូមបងប្អូនបន្ដការប្រុងប្រយ័ត្ន និង អនុវត្តតាមវិធានការ ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួនដើម្បីការពារពីជម្ងឺកូវីដ១៩មិនឲ្យរីករាលដាល

ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ចុះចាប់បានវត្ថុតាង 
ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ចុះចាប់បានវត្ថុតាង 

ប្រភព៖ ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣

ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...