កសិដ្ឋាន​ «គិរីសួគ៌» ផ្ដល់ជូនការបញ្ចុះតម្លៃទឹកដោះ​គោ​សុទ្ធ ទិញមួយថែមមួយ ដើម្បីជួយសម្រួលពលរដ្ឋកម្ពុជាឆ្លងកាត់គ្រាលំបាកទាំងអស់គ្នា! - TrueID

កសិដ្ឋាន​ «គិរីសួគ៌» ផ្ដល់ជូនការបញ្ចុះតម្លៃទឹកដោះ​គោ​សុទ្ធ ទិញមួយថែមមួយ ដើម្បីជួយសម្រួលពលរដ្ឋកម្ពុជាឆ្លងកាត់គ្រាលំបាកទាំងអស់គ្នា!

April 8, 2021

រាជធានីភ្នំពេញ​៖ ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក​ ដែលវិនិយោគលើ​កសិដ្ឋាន​ផលិតទឹកដោះគោសុទ្ធពីធម្មជាតិឈានមុខគេនៅកម្ពុជា បានបន្តការជួយរបស់ខ្លួនដល់ពលរដ្ឋកម្ពុជាអំឡុងគ្រាលំបាកនៃកូវីដ១៩ ដោយផ្ដល់ការបញ្ចុះតម្លៃទិញមួយថែមមួយ នូវផលិតផលទឹកដោះគោសុទ្ធពីធម្មជាតិ ១០០​ ភាគរយ ពីថ្ងៃនេះតទៅ។

ផលិតផលទឹកដោះគោសុទ្ធពីធម្មជាតិរបស់កសិដ្ឋាន «គិរីសួគ៌»
ផលិតផលទឹកដោះគោសុទ្ធពីធម្មជាតិរបស់កសិដ្ឋាន «គិរីសួគ៌»

អតិថិជនទាំងអស់ដែលទិញទឹកដោះគោសុទ្ធពីធម្មជាតិ១០០ ភាគរយ របស់កសិដ្ឋាន ​«គិរីសួគ៌» ​មួយដប ចំណុះ ២ លីត្រ ឬចំណុះ ៨៣០ មីលីលីត្រ នឹងទទួលបានទឹកដោះគោ ១ដប ទំហំដូចគ្នាបន្ថែមទៀតដោយឥតគិតថ្លៃ។

ផលិតផលទឹកដោះគោសុទ្ធពីធម្មជាតិរបស់កសិដ្ឋាន «គិរីសួគ៌»
ផលិតផលទឹកដោះគោសុទ្ធពីធម្មជាតិរបស់កសិដ្ឋាន «គិរីសួគ៌»

ទឹកដោះគោសុទ្ធពីធម្មជាតិ១០០ ភាគរយរបស់កសិដ្ឋាន​ «គិរីសួគ៌» អាចរកទិញបានតាមផ្សារ និងហាងទំនើប​ធំៗទាំងអស់នៅរាជធានីភ្នំពេញ និងខេត្តសៀមរាបដូចជា នៅផ្សារអុីអន ផ្សារម៉ាក្រូ ផ្សារទំនើបឡាក់គី ផ្សារទំនើបបាយ័ន និងផ្សារទំនើបជាច្រើនផ្សេងទៀត។​

ផលិតផលធម្មជាតិរបស់កសិដ្ឋាន «គិរីសួគ៌»
ផលិតផលធម្មជាតិរបស់កសិដ្ឋាន «គិរីសួគ៌»
ផលិតផលធម្មជាតិរបស់កសិដ្ឋាន «គិរីសួគ៌»
ផលិតផលធម្មជាតិរបស់កសិដ្ឋាន «គិរីសួគ៌»

លោក ឈរ រិទ្ធី នាយក​ប្រតិបត្តិក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក មានប្រសាសន៍ថា៖

ផលិតផលទឹកដោះគោសុទ្ធពីធម្មជាតិរបស់កសិដ្ឋាន «គិរីសួគ៌»
ផលិតផលទឹកដោះគោសុទ្ធពីធម្មជាតិរបស់កសិដ្ឋាន «គិរីសួគ៌»

ក្រុមហ៊ុនជាច្រើនក្នុងស្រុកបានបន្តការជួយដល់ប្រទេសកម្ពុជា តាមរយៈការបញ្ចុះតម្លៃ ឬការបរិច្ចាគដល់បុគ្គលិកជួរមុខរបស់រាជរដ្ឋាភិបាល ដែលបាននឹងកំពុងធ្វើការដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩។

នាពេលថ្មីៗនេះក្រុមហ៊ុនបានបរិច្ចាគទឹកដោះគោស្រស់រាប់រយដប និងយ៉ាអួរាប់រយកំប៉ុងសម្រាប់គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ឬហៅកាត់ថា TYDA​ ដើម្បីអោយក្រុមគ្រូពេទ្យដ៏ក្លាហានវ័យក្មេងដែលកំពុងធ្វើការនៅជួរមុខទំាងអស់នោះទទួលបាននូវអាហារូបត្ថម្ភគ្រប់គ្រាន់។

ការផ្ដល់ជូននាពេលនេះ គឺធ្វើឡើងក្នុងខែមេសាពេញតែម្ដង ហើយក្រុមហ៊ុននឹងពិចារណាបន្តការផ្ដល់ជូននេះអាស្រ័យលើស្ថានភាពជាក់ស្ដែង។

ផលិតផលទឹកដោះគោសុទ្ធពីធម្មជាតិរបស់កសិដ្ឋាន «គិរីសួគ៌»
ផលិតផលទឹកដោះគោសុទ្ធពីធម្មជាតិរបស់កសិដ្ឋាន «គិរីសួគ៌»
Yogurt ពីធម្មជាតិរបស់កសិដ្ឋាន «គិរីសួគ៌»
Yogurt ពីធម្មជាតិរបស់កសិដ្ឋាន «គិរីសួគ៌»

លោក ឈរ រិទ្ធី បានបន្ថែមទៀតថា៖

​ផលិតផលទឹកដោះគោសុទ្ធ ១០០ ភាគរយ​របស់កសិដ្ឋាន «​គិរីសួគ៌» អាចរកទិញបានតាមរយៈកម្មវិធីដឹកជញ្ជូនតាមទូរស័ព្ទ Nham24 នេះបានន័យថា អតិថិជនអាចកាត់បន្ថយការធ្វើដំណើទៅផ្សារក្នុងកំឡុងពេលដ៏លំបាកនេះ ដែលនឹងចូលរួមក្នុងវិធានរក្សារគម្លាតសុវត្ថិភាព ហើយជួយប្រទេសជាតិឱ្យជៀសផុតពីវិបត្ដិនេះផងដែរ។

ផលិតផលទឹកដោះគោសុទ្ធពីធម្មជាតិរបស់កសិដ្ឋាន «គិរីសួគ៌»
ផលិតផលទឹកដោះគោសុទ្ធពីធម្មជាតិរបស់កសិដ្ឋាន «គិរីសួគ៌»
ផលិតផលទឹកដោះគោសុទ្ធពីធម្មជាតិរបស់កសិដ្ឋាន «គិរីសួគ៌»
ផលិតផលទឹកដោះគោសុទ្ធពីធម្មជាតិរបស់កសិដ្ឋាន «គិរីសួគ៌»

ដើម្បីស្វែងយល់បន្ថែមអំពីកសិដ្ឋាន​ផលិតទឹកដោះគោសុទ្ធពីធម្មជាតិឈានមុខគេនៅកម្ពុជា សូមចូលមើលទំព័រហ្វេសប៊ុក https://www.facebook.com/kirisufarm

ទាក់ទងជាមួយ:
អាហារ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...