អ្នកដឹកនាំយុវជនក្នុងសមាគមអាស៊ាន រិះរកវិធីសាស្ដ្រអភិវឌ្ឍតំបន់ ជាមួយដំណោះស្រាយនិរន្ដរភាព - TrueID

អ្នកដឹកនាំយុវជនក្នុងសមាគមអាស៊ាន រិះរកវិធីសាស្ដ្រអភិវឌ្ឍតំបន់ ជាមួយដំណោះស្រាយនិរន្ដរភាព

November 2, 2021

សិង្ហបុរី៖ អ្នក​ដឹកនាំ​យុវជន​អាស៊ាន​ជាង៣០​នាក់ បាន​ជួបជុំគ្នា​នៅ​ប្រទេស​សិង្ហបុរី​ ចាប់ពីថ្ងៃទី២៧ រហូតដល់​ថ្ងៃទី៣០ខែ​តុលា សម្រាប់​កម្មវិធី​សមាគម​យុវជនអាស៊ាន ដែលរៀបចំឡើង​ដោយ អង្គការ​មូលនិធិ​អន្ដរជាតិ​សិង្ហបុរី (SIF)និង ​ក្រុមប្រឹក្សា​យុវជនជាតិ​សិង្ហបុរី (NYC)Singapore

ក្រុម​យុវជន​ចែករំលែក​ទស្សនៈ​ជាមួយ​អគ្គលេខាធិការរង​អាស៊ានឯកឧត្ដម ត្រាន់ ឌុក ប៊ិញ ស្ដីពីតួនាទី​ដែល​យុវជន​អាច​ធ្វើ​បាន ​ដើម្បី​ជួយ​អភិវឌ្ឍ​តំបន់​ឆ្ពោះទៅកាន់និរន្ដរភាព​។​

ភ្ជាប់ជាមួយ​ប្រធានបទ ​«​កសាង​អនាគត​ប្រកប​ដោយ​និរន្ដរភាព​រួមគ្នា» របស់​សមាគម​យុវជនអាស៊ាន (AYF) ឆ្នាំ​២០២១ សមាគម​​​បាន​ស្នើ​ឱ្យ​ធ្វើ​បទបង្ហាញនិង​ប្រឹក្សា​យោបល់​កាន់តែ​ទូលំទូលាយ​ក្នុង​ការ​បង្កើត​គោល​នយោយបាយ​។ពួកគេ​ក៏​លើកឡើង​ពី​វិធីសាស្ដ្រ​មួយ​ចំនួន ​ក្នុង​ការ​គាំទ្រ​ដល់​កំណើន​អាជីវកម្ម​ចីរភាព និង​ចាប់ផ្ដើម​គម្រោង​យុវជន​អាស៊ាន​អន្ដរជាតិ​ ដើម្បី​កិច្ចសហប្រតិបត្ដិការ​ និងចែករំលែក​ចំណេះដឹង​ជាពិសេស​ ក្នុង​ផ្នែក​នៃការ​ផ្ដល់​សិទ្ធិ​អំណាច​ដល់​​យុវជន ការណែនាំប្រៀបប្រដៅកិច្ចការពារ​សេរីភាព​មូលដ្ឋាន​របស់​យុវជន​ បច្ចេកវិទ្យា​ឌីជីថលនិង​ថាមពល​បញ្ចេញ​កាបោន​ទាប​។

  កញ្ញា គួច ឈុនបូរ៉ាមី និង លោក វី សាមឌី
  កញ្ញា គួច ឈុនបូរ៉ាមី និង លោក វី សាមឌី

រយៈពេល​ ៥ថ្ងៃ យុវជន ៣៣​នាក់បាន​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ជាហូរហែ ដែល​រិះរក​នវានុវត្ដភាព​ក្នុង​កិច្ចការ​គ្រប់គ្រង​សុខភាពសាធារណៈបរិស្ថាន សង្គម និង​អភិបាលកិច្ច​ស្ដង់ដារ (ESG) ក៏ដូចជា​មានកិច្ចសហការ​ក្នុង​ចំណោម​សហគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍និង​តួនាទី​យុវជន​ក្នុង​ការ​បញ្ចេញសំឡេង​ដ៏មាន​ឥទ្ធិពល​ ដើម្បី​កសាង​អនាគត​​ប្រកប​ដោយ​និរន្ដរភាព​។

ក្រុមយុវជន​មាន​ឱកាស​ប្រាស្រ័យទាក់ទង​ជាមួយ​មេដឹកនាំ​ ប្រកបដោយ​វិចារណញាណ​ដ៏គួរ​ឱ្យ​គោរពនិ​ង​អ្នក​មាន​តួនាទី​ក្នុង​វិស័យ​សាធារណៈ រួមទាំង អគ្គលេខាធិការ​រង​អាស៊ានឯកឧត្ដម ត្រាន់ ឌុក ប៊ិញដែល​បាន​ចែក​រំលែក​ទស្សនៈ​របស់លោក​ស្ដីពី ​សារសំខាន់​នៃ​ការ​ជំរុញ​អត្ដសញ្ញាណ​អាស៊ាន ​សិទ្ធិអំណាច​​យុវជន​ក្នុង​របៀបវិរៈ​នៃការ​អភិវឌ្ឍ​អាស៊ាននិង​រឹត​ចំណង​​ទាក់ទង​ផ្ទាល់​ក្នុង​ចំណោម​យុវជន​អាស៊ាន​។

លោក វី សាមឌី យុវជន​អាស៊ាន​ឆ្នាំ​២០២១ មកពី​ប្រទេស​​កម្ពុជានិង​ជា​លេខាទីមួយ នៃ​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​សិង្ហបុរីបាន​ថ្លែងថា​៖

ក្រុមយុវជន​អាស៊ាន​ក៏បាន​ធ្វើ​ទស្សនកិច្ច​មន្ទីរពិសោធ​នវានុវត្ដភាព​សង្គមSustainable Living Lab (SL2) កសិដ្ឋាន​ថាមពល​សូឡា​បណ្ដែត​ទឹកSembcorp Tengeh Floating Solar Farm, EWR2 រោងចក្រ​កែច្នៃ​សំណល់អេឡិចត្រូនិក​ស្វ័យ​ប្រវត្ដិ​កម្មនិង​ Insecttaជា​កសិដ្ឋាន​សត្វ​ល្អិត​ក្នុង​តំបន់​ទីក្រុង​ដំបូង​របស់​សិង្ហបុរីដែល​ចិញ្ចឹម​រុយ​ខ្មៅ​ ​ដើម្បី​ជួយ​ប្រែក្លាយ​កាក​សំណល់​អាហារ​ទៅជា​សារធាតុសំយោគ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ឧស្សាហកម្មជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ចកាម​សិក្សា​របស់​ពួកគេ​។ ដំណើរ​ក្រេប​ជញ្ជក់​ចំណេះវិជ្ជា​នេះ​បាន​ផ្ដល់​ឱ្យ​ក្រុម​យុវជន​នូវ​ចំណេះដឹង​ស៊ីជម្រៅ​លើ​នវានុវត្ដន៍​សង្គមការ​បំប្លែង​ថាមពល ក៏ដូចជា​បច្ចេកវិទ្យា​ក្នុង​វិស័យ​ចំណីអាហារនិង​កសិកម្ម​នៅ​ប្រទេស​សិង្ហបុរី​ជាដើម​។

សកម្មភាពចុះទស្សនកិច្ច
សកម្មភាពចុះទស្សនកិច្ច

កញ្ញា គួច ឈុនបូរ៉ាមី ជា​យុវជន​អាស៊ាន​ឆ្នាំ​២០២១មក​ពីប្រទេស​កម្ពុជា និង​ជា​និស្សិត​បរិញ្ញាបត្រ​ជាន់​ខ្ពស់​នៅ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរីបាន​ថ្លែងថា​៖

កម្មវិធី​សមាគម​យុវជន​អាស៊ានក៏​ផ្ដល់​ឱ្យ​ក្រុម​​យុវជន​​ចូលរួម​នូវ​ឱកាស​ចែករំលែក​បទពិសោធ កសាង​ទំនាក់ទំនងនិង​ជា​ផ្នែក​មួយ​នៃ​បណ្ដាញ​ក្រុម​អ្នក​ដឹក​នាំ​យុវជន​អាស៊ាន​។ ក្រុម​យុវជន​ AYFចុង​ក្រោយ​បំផុត​បាន​ចូលរួម​បណ្ដាញ​អតីត​និស្សិត​ ដែលមាន​សមាជិក៧៩​នាក់​។

សកម្មភាពចុះទស្សនកិច្ច
សកម្មភាពចុះទស្សនកិច្ច

កញ្ញា ជេន តាន់នាយក​ប្រតិបត្ដិ​អង្គការមូលនិធិ​អន្ដរជាតិ​សិង្ហបុរី (SIF)បាន​ថ្លែង​ថា​៖

លោក ដាវីដ ឈូ នាយកប្រតិបត្ដិ​ NYCSingapore បាន​បន្ថែមថា៖

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...