បុរស ដែលត្រូវបានចាប់ពង្រត់ ដោយប៉ូលីស - TrueID

បុរស ដែលត្រូវបានចាប់ពង្រត់ ដោយប៉ូលីស

January 4, 2023

ស្កុតឡែន៖ នៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០០៦បុរសម្នាក់មានឈ្មោះថា AccountantAndrew Ramsay អាយុ៥១ឆ្នាំ និងប្រពន្ធរបស់គាត់គឺអ្នកស្រី BeverlySinclair បាននាំគ្នាដើរត្រឡប់មកផ្ទះវិញបន្ទាប់ពីចំណាយពេលសប្បាយនៅផាប់មួយកន្លែង។ហើយនៅពេលដែលពួកគាត់ទាំងពីរមកដល់ផ្ទះនាវេលាម៉ោងប្រហែល៧:១០នាទីល្ងាច ក៏ស្រាប់តែមានរថយន្ដប្រភេទម៉ាក HondaAccord ពណ៌ខ្មៅមួយគ្រឿងបានឈប់ខាងក្រៅផ្ទះខណៈមានបុរសចំនួនពីរនាក់ផងដែរ ចេញពីក្នុងរថយន្ដ។

ទន្ទឹមនឹងនេះ លោក Andrew ត្រូវបាន.ចា.ប់.វា.យ.ខ្នោះ.ដៃ.ទាំងសងខាង និង.ចា.ប់.ខ្លួ.ន.ចូលក្នុងរថយន្ដ ដោយអះអាងថាគាត់បានជាប់ពាក់ព័ន្ធនឹងករណី.ក្លែ.ង.ប.ន្លំ។ បន្ទាប់មក បុរសទាំងពីរនាក់នេះ ដែលមើលទៅដូចជាប៉ូលិសបានប្រាប់ប្រពន្ធរបស់លោក Andrew ឲ្យទូរសព្ទ​ទៅ​កាន់ប៉ុស្តិ៍​ប៉ូលិសStewart Street នៃ​ទីក្រុង Glasgow​ ក្នុងរយៈពេលប្រហែល៤ម៉ោង ដើម្បីទទួលបានព័ត៌មានបន្ថែមមុនពេលពួកគេបើករថយន្ដចាកចេញទៅ។

តួយ៉ាង នាវេលាម៉ោង១១:០០នាទីយប់ អ្នកស្រីSinclairបានទូរសព្ទទៅកាន់ប៉ុស្តិ៍ប៉ូលិស ដោយសង្ឃឹមថានឹងទទួលបានព័ត៌មានទាក់ទងនឹងប្ដីប៉ុន្ដែអ្វីដែលអ្នកស្រីបានដឹង គឺប្ដីរបស់អ្នកស្រីមិនបាននៅប៉ុស្តិ៍ប៉ូលិសទេ និងមិនដឹងថាទៅណាហើយក៏មិនមានការ.ចា.ប់.ខ្លួ.ន.ដែរ។ មិនបង្អង់យូរការស៊ើបអង្កេតត្រូវបានចាប់ផ្ដើមធ្វើឡើង និងបានរកឃើញថា នៅយប់កើតហេតុផ្លូវមានសភាពមមាញឹកជាខ្លាំង ជាមួយនឹងក្រុមអ្នកគាំទ្របាល់ទាត់និងបុរសស្ត្រីជាឪពុកម្ដាយមដទៃទៀត ពិតជាមមាញឹកក្នុងការទៅទទួលកូនៗរបស់ពួកគេចេញពីការរៀនការ៉ាតេដូច្នេះការស្វែងរកភស្តុតាង ហាក់មានភាពពិបាកផងដែរ។

កន្លងផុតទៅអស់រយៈពេលជាង១ឆ្នាំក្នុងខែមេសា ឆ្នាំ២០០៧ ល.លា.ដ៍.ក្បា.ល.របស់លោក Andrewត្រូវបានប្រទះឃើញនៅក្នុងសំណាញ់នេសាទ ដែលមានទីតាំងស្ថិតនៅជិតកោះ Cumbrae នៃតំបន់ Ayrshire ប៉ុន្ដែដងខ្លួនវិញមិនត្រូវបានប្រទះឃើញទេ។ ហើយការស៊ើបអង្កេតនៅតែបន្ដធ្វើឡើងនិងរកឃើញថា លោក Andrewទំនងជាបានរៀបចំសម្ដែងនៃការ.បា.ត់.ខ្លួ.ន.របស់គាត់ប៉ុណ្ណោះ។

មិនត្រឹមតែប៉ុណ្ណេះទេ លោក Andrew ថែមទាំងត្រូវបានរកឃើញថា គាត់បានព្យាយាមយកប្រាក់កម្ចីចំនួន១៥០,០០០ផោន (ប្រមាណ១៧៩,៣០៤ដុល្លារអាមេរិកសម្រាប់តម្លៃប្រាក់ក្នុងពេលបច្ចុប្បន្នឆ្នាំ២០២២នេះ) ដោយបញ្ចាំផ្ទះរបស់ប្រពន្ធគាត់គឺអ្នកស្រី Beverly ផ្ទាល់តែម្ដង មុនពេលគាត់.បា.ត់.ខ្លួ.ន។ហើយគាត់បានបង្កើតទំនាក់ទំនងឡើងវិញជាមួយអតីតដៃគូស្នេហារបស់គាត់ដែលគាត់បានរួមរស់ជាមួយនាអំឡុងឆ្នាំ២០០៤ និង២០០៥ ក្នុងប្រទេសបែលហ្ស៊ិក។ មុនពេល.បា.ត់.ខ្លួ.នគាត់ក៏បានប្រាប់ដៃគូចាស់ទៀតថា គាត់នឹងមិនបានទាក់ទងជាមួយនាងរយៈពេលប៉ុន្មានខែ ដែលនឹងត្រូវធ្វើដំណើរទៅក្រៅប្រទេស។

ជាក់ស្ដែង លោក Andrew ហាក់ត្រូវបានគេស្គាល់យ៉ាងច្បាស់ក្នុងពិភពជំនួញប៉ុន្ដែមុនពេល.បា.ត់.ខ្លួ.ន គាត់ត្រូវបានរកឃើញថាមិនមានការងារធ្វើរយៈពេល៦ខែ។ ហើយគាត់ក៏ធ្លាប់ត្រូវបានសាកសួរពីប៉ូលិសជាច្រើនដងពាក់ព័ន្ធនឹងការស៊ើបអង្កេតនៃករណី.ក្លែ.ង.ប.ន្លំ.ផងដែរ។

លុះមកដល់ថ្ងៃទី២៨ខែវិច្ឆិកា ឆ្នាំ២០០៨ បុរសពីរនាក់ត្រូវបានចាប់ខ្លួន ដែលមានឈ្មោះថា Derek Menzies និង Ian Millarដោយ.ចោ.ទ.ប្រ.កា.ន់.ពីបទ.ចា.ប់.ព.ង្រ.ត់ និង.ឃា.ត.ក.ម្ម។ ចំពោះលោក Menzies ផ្ទាល់គឺជាប្រធានសន្តិសុខសម្រាប់ G1 និងជាម្ចាស់ផាប់រួមទាំងក្លិបដ៏ធំប្រចាំទីក្រុង Glasgow

លោក Millar បានអះអាងថា គាត់មិនដែលស្គាល់ ឬជួបលោក Menzies និងលោក Andrew ដែលបាន.បា.ត់.ខ្លួននេះឡើយ។ ដូច្នេះគាត់ និងលោក Menziesបានបដិសេធទាំងស្រុងទាក់ទងនឹងការ.ចា.ប់.ព.ង្រ.ត់ ឬការ.ស្លា.ប់.របស់លោក Andrew

អស់រយៈពេលជាច្រើនឆ្នាំមកនេះលោក Millar និងលោក Menzies មិនដែលបានបង្ហាញខ្លួននៅក្នុងតុលាការពាក់ព័ន្ធនឹងការ.បា.ត់.ខ្លួនរបស់លោក Andrew ទេ ហើយគ្មាននរណាម្នាក់ត្រូវបាន.ចា.ប់.ខ្លួន ឬ.ចោ.ទ.ប្រកាន់ទៀតដែរ។ចំណែកប្រពន្ធរបស់លោក Andrew គឺអ្នកស្រី Beverly ជាសាក្សីតែមួយគត់ចំពោះការ.បា.ត់.ខ្លួ.ន និងជាមនុស្សចុងក្រោយដែលបានឃើញលោកAndrew កាលនៅរស់ ប៉ុន្ដែជាអកុសល អ្នកស្រីបាន.ស្លា.ប់.បា.ត់.ប.ង់.ជីវិតក្នុងឆ្នាំ២០១៥។ យ៉ាងណាមិញ រហូតមកទល់ពេលនេះ ករណីរបស់លោក Andrewនៅតែបើកដំណើរការដដែល ដោយមិនទាន់ត្រូវបានដោះស្រាយឡើយ៕

រក្សាសិទ្ធិដោយ: ខ្មែរឡូត

ប្រភព: Mediumcaitistyping

សូមទស្សនារូបភាពខាងក្រោម៖

លោក Andrew (cr to the owner)
លោក Andrew (cr to the owner)
លោក Andrew (cr to the owner)
លោក Andrew (cr to the owner)
លោក Andrew និងប្រពន្ធ (cr to the owner)
លោក Andrew និងប្រពន្ធ (cr to the owner)
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...