អភិបាលរងរាជធានីភ្នំពេញ៖ អ្នកចេញចូលរាជធានីភ្នំពេញ-ខេត្ត ត្រូវគោរពតាមវិធានការទាំងនេះជាដាច់ខាត - TrueID

អភិបាលរងរាជធានីភ្នំពេញ៖ អ្នកចេញចូលរាជធានីភ្នំពេញ-ខេត្ត ត្រូវគោរពតាមវិធានការទាំងនេះជាដាច់ខាត

May 6, 2021

រាជធានីភ្នំពេញ៖ យោងតាមការផ្សាយផ្ទាល់នៅលើផេកហ្វេសប៊ុកផ្លូវរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ពាក់ព័ន្ធនឹងការចេញ ចូលរាជធានីភ្នំពេញ បន្ទាប់ពីបិទបញ្ចប់ការបិទខ្ទប់ត្រូវបានពន្លឺបន្ថែមនៅក្នុងសន្និសិទសារព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ខែឧសភា ឆ្នាំ២០២១នេះ។

ក្នុងនោះដែរ យោងតាមការឱ្យដឹងពី លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ថា ចំពោះអ្នកដែលរស់នៅក្នុងរាជធានីភ្នំពេញអាចធ្វើដំណើរចេញទៅតាមបណ្ដាខេត្តផ្សេងៗបាន ប៉ុន្ដែត្រូវតែគោរពតាមវិធានការរបស់ខេត្តនីមួយៗដែលខ្លួនចង់ទៅ ពិសេសការតម្រូវឲ្យយកសំណាកឬការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃជាកំហិតជាដើម។

រីឯ ចំពោះអ្នកដែលរស់នៅតាមបណ្ដាខេត្តដែលមិនមានហានិភ័យ ពោលគឺពុំមានការឆ្លងរីករាលដាលខ្លាំងនោះក៏អាចធ្វើដំណើរចូលមករាជធានីភ្នំពេញបានដូចគ្នាផងដែរប៉ុន្ដែត្រូវតែគោរពតាមវិធានការនានារបស់រដ្ឋបាលរាជធានីភ្នំពេញពិសេសត្រូវកំណត់ច្បាស់ អ្នកនោះមិនមែនជាអ្នកមកពីតំបន់មានហានិភ័យ។

គួររំលឹកផងដែរថា យោងតាមសេចក្ដីណែនាំថ្ងៃទី០៤ខែឧសភា របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងចំណុចទី៥ សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវបទបញ្ជាឲ្យគណៈអភិបាលរាជធានី-ខេត្តត្រូវតែពង្រឹងការត្រួតពិនិត្យការចេញ-ចូលភូមិសាស្ដ្រដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន។

ក្នុងនោះ អ្នកដែលធ្វើដំណើរចេញពីតំបន់ដែលមានការផ្ទុះឆ្លងខ្លាំង ពោលគឺតំបន់ក្រហម នៃជំងឺកូវីដ១៩  គឺតម្រូវឱ្យមានការយកសំណាករបស់អ្នកដំណើរដើម្បីវិភាគរហ័សរកវីរុសកូវីដ១៩ និង ការពង្រឹងវិធានការសុខាភិបាលនានា ដូចជា ការពាក់ម៉ាស និងការររក្សាគម្លាតសុវត្ថិភាព និងការពង្រឹងវិធានការចត្តាឡីស័កជាដើម។

មកទល់ពេលនេះ តាមបណ្ដាខេត្តផ្សេងៗជាច្រើន បានប្រកាសដាក់ចេញនូវវិធានការរៀងៗខ្លួនជាបន្ដបន្ទាប់ ដូចជាការតម្រូវឲ្យអ្នកដែលធ្វើដំណើរមកពីរាជធានី-ខេត្តផ្សេង ហើយមានបំណងចូលមកធ្វើការ ឬមកលេងសាច់ញាតិនៅក្នុងខេត្ដរបស់ខ្លួន គឺតម្រូវឲ្យយកសំណាកពិនិត្យរកជំងឺកូវីដ១៩ និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃជាកំហិតដាច់ខាងតែម្តង៕

លោក កើត ឆែ នៅក្នុងសន្និសីទសារព័ត៍មាន ទាក់ទងនឹងការចេញចូលភ្នំពេញ -ខេត្ត
លោក កើត ឆែ នៅក្នុងសន្និសីទសារព័ត៍មាន ទាក់ទងនឹងការចេញចូលភ្នំពេញ -ខេត្ត
លោក កែត​ ឆែ
លោក កែត​ ឆែ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...