ហានិភ័យណាស់! រកឃើញអ្នកជំងឺកូវីដ១៩​​ ចំនួន ២នាក់ គឺជាបុគ្គលិកធ្វើការនៅទីតាំងមួយកន្លែងនេះ - TrueID

ហានិភ័យណាស់! រកឃើញអ្នកជំងឺកូវីដ១៩​​ ចំនួន ២នាក់ គឺជាបុគ្គលិកធ្វើការនៅទីតាំងមួយកន្លែងនេះ

June 14, 2021

ភ្នំពេញ៖មុននេះបន្តិច អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសរកឃើញអ្នកជំងឺកូវីដ១៩ ​ចំនួន២នាក់ គឺជាបុគ្គលិកធ្វើការនៅ ឌីអេហ្វអាយឡាក់គី ប្រាយវេតលីមីធីត (DFILucky Private Limited) ​ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៥៥P សង្កាត់ទឹកថ្លា ​ខណ្ឌសែនសុខ។

អាស្រ័យហេតុនេះ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ​ ដែលបានទៅឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២១ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ឬបានទៅទីកន្លែងនេះ។

រូបភាព អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩
រូបភាព អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...