ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២ ខែវិច្ឆិកា កម្ពុជា នឹងប្រឈម ជំនន់ទឹកភ្លៀង - TrueID

ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២ ខែវិច្ឆិកា កម្ពុជា នឹងប្រឈម ជំនន់ទឹកភ្លៀង

October 27, 2021

ភ្នំពេញ៖ នៅមុននេះ ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៧​ ខែតុលា​ ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយរាជធានីខេត្តចំនួន១៤របស់កម្ពុជា ប្រឈមនឹងជំនន់ទឹកភ្លៀង និងលាយឡំដោយខ្យល់កន្ត្រាក់ រួមមាន៖

១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល( ព្រៃវែង , ស្វាយរៀង , កណ្តាល , តាកែវ , កំពង់ស្ពឺ, កំពង់ឆ្នាំង , ពោធិ៍សាត់ និងរាជធានីភ្នំពេញ )

២. បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន(មណ្ឌលគីរី , ត្បូងឃ្មុំ និងកំពង់ចាម )

៣. តំបន់មាត់សមុទ្រ(ខេត្តកំពត ខេត្តកោះកុង និងខេត្តព្រះសីហនុ)

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតុធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ៕

សូមអានសេចក្តីលំអិតខាងក្រោម៖

សេចក្តីលំអិត
សេចក្តីលំអិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...