រាជធានីភ្នំពេញ ៖ ពិតណាស់ ដោយសារតែ ប៉ុន្មានថ្ងៃនេះ ក្រសួងសុខាភិបាល បានប្រកាសថា រីរុសកូវីដបម្លែងថ្មី ប្រភពឥណ្ឌា បានកំពុងមានវត្តមាននៅរាជធានីភ្នំពេញហើយ ដូច្នេះ បងប្អូនទាំងអស់ ត្រូវបន្ថែមភាពបម្រុងប្រយ័ត្នឲ្យខ្លាំងជាងពេលមុនៗ ថែមទៀត។
ម្យ៉ាងទៀត ព្រោះល្បឿននៃការរីករាលដាលឆ្លង នៃជំងឺកូវីដថ្មីនេះ ហេតុនេះហើយ តម្រូវឲ្យអាជ្ញាធរ ត្រូវបិទខ្ទប់រាល់ទីតាំង ដែលអ្នកជំងឺកូវីដបម្លែងថ្មីបាន ពាក់ព័ន្ធភ្លាមៗ ហើយឲ្យក្រុមគ្រូពេទ្យចុះយកសំណាកជាបន្ទាន់។
ជាក់ស្តែងថ្មីៗនេះ នេះបើតាម ទំព័រហ្វេសប៊ុក ឈ្មោះ Kim Srin បានប្រាប់ឲ្យដឹងថា មុននេះបន្តិច ផ្សារដើមគ ត្រូវបានបិទខ្ទប់ហើយ ដើម្បីឲ្យក្រុមគ្រូពេទ្យជំនាញ ចុះយកសំណាក ក្រោយរកឃើញ អ្នកជំងឺកូវីដបម្លែងថ្មី Delta បានចូលទិញឥវ៉ាន់នៅ ផ្សារមួយនេះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖