សំណាងមើលមិនឃើញ! ទិញចានគោមតម្លៃ ៣០ដុល្លារ មិននឹកស្មានថាជាវត្ថុបុរាណ ពេលនេះត្រូវបានដាក់ដេញថ្លៃក្នុងតម្លៃមិនគួរឱ្យជឿ - TrueID

សំណាងមើលមិនឃើញ! ទិញចានគោមតម្លៃ ៣០ដុល្លារ មិននឹកស្មានថាជាវត្ថុបុរាណ ពេលនេះត្រូវបានដាក់ដេញថ្លៃក្នុងតម្លៃមិនគួរឱ្យជឿ

February 26, 2021

ចិន៖ ចានគោមរូបផ្កាមួយដែលត្រូវបានទិញក្នុងតម្លៃ៣០ ដុល្លារ ពេលនេះត្រូវបានគេគ្រោងនឹងដាក់ដេញថ្លៃក្នុងតម្លៃរហូតទៅដល់ សែនដុល្លារ នៅទីក្រុងញូវយ៉កក្នុងថ្ងៃទី ១៧ ខែ មីនា ខាងមុខ បន្ទាប់ពីអ្នកជំនាញពិនិត្យឃើញថាវាគឺជាវត្ថុបុរាណដ៏កម្រនៅក្នុងរាជវង្សមិង។

លោកស្រី AngelaMcAteer ប្រធាននាយកដ្ឋានការងារសិល្បៈចិន Sotherby បានបញ្ជាក់ឱ្យដឹងថា អត្តសញ្ញាណរបស់ម្ចាស់ដើមដែលបានលក់ឱ្យម្ចាស់ថ្មីនេះមិនត្រូវបានគេបញ្ចេញឱ្យដឹងទេប៉ុន្តែដឹងត្រឹមថាពេលនោះគេបានលក់វត្ថុបុរាណនេះឱ្យទៅម្ចាស់ថ្មីក្នុងតម្លៃ ៣០ដុល្លារ ដោយមិនបានដឹងពីតម្លៃពិតប្រាកដទាល់តែសោះ។

យ៉ាងណាមិញ បន្ទាប់ពីទិញរួចម្ចាស់ចានថ្មីក៏បានផ្ញើរូបថតចានគោមនេះទៅឱ្យអ្នកជំនាញពិនិត្យមើលដោយមិននឹកស្មានថាវាគឺជាវត្ថុដ៏មានតម្លៃក្នុងប្រវត្តិសាស្រ្តចិនយ៉ាងដូច្នេះទេ។ ទន្ទឹមនឹងនេះចានគោមនេះត្រូវបានគេប៉ាន់ស្មានថាអាចនឹងមានតម្លៃចាប់ពី ៣០០,០០០ ដុល្លារ ទៅ ៥០០,០០០ ដុល្លារ ក្នុងនោះបើត្រួតពិនិត្យឱ្យកាន់តែច្បាស់ទៅវត្ថុបុរាណដ៏កម្រនេះមានប្រភពចេញពីតុលាការអធិរាជចិនក្នុងអំឡុងសតវត្សទី ១៤ - ១៧នៃរាជវង្សមិង ដែលជាសម័យកាលមួយល្បីល្បាញខាងផលិតរបស់របស់ប្រើប្រាស់ចេញពី porcelain បានយ៉ាងស្ទាត់ជំនាញ។

គិតមកទល់សព្វថ្ងៃនេះ ចានគោមបុរាណប្រហាក់ប្រហែលគ្នានេះមានចំនួនត្រឹមតែ ប៉ុណ្ណោះ ដែលត្រូវបានគេដាក់តាំងបង្ហាញរួមមាន នៅក្នុងសារមន្ទីរជាតិតៃប៉ិ សារមន្ទីរអង់គ្លេសនិងសារមន្ទីរ Victoria & Albert នៅទីក្រុងឡុងដ៍៕

ចានគោមក្នុងរាជវង្សមិង ដែលត្រូវបានគេដាក់ដេញថ្លៃក្នុងតម្លៃរហូតទៅដល់ ៥០០,០០០ ដុល្លារ

រូបគំនូរឆ្លុះបញ្ជាំងពីទិដ្ឋភាពរស់នៅក្នុងរាជវង្សមិង
រូបគំនូរឆ្លុះបញ្ជាំងពីទិដ្ឋភាពរស់នៅក្នុងរាជវង្សមិង
រូបគំនូរឆ្លុះបញ្ជាំងពីទិដ្ឋភាពនៃទិផ្សារលក់ដូរក្នុងរាជវង្សមិង
រូបគំនូរឆ្លុះបញ្ជាំងពីទិដ្ឋភាពនៃទិផ្សារលក់ដូរក្នុងរាជវង្សមិង
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...