ក្រសួងធនធានទឹក ប្រកាសឱ្យប្រុងប្រយ័ត្នចំពោះជំនន់ ដែលអាចកើតមកពីបរិមាណទឹកភ្លៀងច្រើនហួសកម្រិត - TrueID

ក្រសួងធនធានទឹក ប្រកាសឱ្យប្រុងប្រយ័ត្នចំពោះជំនន់ ដែលអាចកើតមកពីបរិមាណទឹកភ្លៀងច្រើនហួសកម្រិត

September 20, 2022

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីការព្យាករធាតុអាកាស ​ចាប់ពីថ្ងៃទី​ ​​២១-២៧ ខែកញ្ញា ឆ្នាំ២០២២។    

ក្រសួងបញ្ជាក់ថា សម្ពាធខ្ពស់នៅលើប្រទេសចិន បានរុញច្រានប្រព័ន្ធសម្ពាធទាប (ITZC) រំកិលចុះមកក្រោម អូសបន្លាយកៀកមកលើតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសានកម្ពុជា។ ដំណាលគ្នានោះ ខ្យល់មូសុងនិរតី បក់ក្នុងល្បឿនពីខ្សោយទៅបង្គួរ។ ​ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖

១. តំបន់ទំនាបកណ្តាល

- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C

- សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C

- នឹងអាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិត​​ពីមធ្យមទៅច្រើន​ លាយឡំ ទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

២ ​តំបន់ខ្ពង់រាប

- សីតុណ្ហភាពអប្បបរមាមានពី ២២-២៤°C

- សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣°C

- នឹងអាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិត​​មធ្យមទៅច្រើន ​ក្នុងនោះ ផ្នែកមួយចំនួននៃបណ្តាខេត្ត នៅក្នុងភូមិសាស្រ្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន អាចមានភ្លៀងខ្លាំង លាយឡំ ទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

៣ តំបន់មាត់សមុទ្រ

- សីតុណ្ហភាពអប្បបរមាមានពី ២២-២៤°C

- សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C

- នឹងអាចមានភ្លៀងនៅក្នុងកម្រិតពី​មធ្យមទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕

ក្រសួងបញ្ជាក់ទៀតថា យោងលើស្ថានភាពធាតុអាកាស ដូចបានជម្រាបជូនខាងលើ​ សូមអាជ្ញាធរដែនដីនិងសាធារណជនជ្រាបជាព័ត៌មាន និងបន្តមានការប្រុងប្រយ័ត្នចំពោះជំនន់ ដែលអាចកើតមកពីបរិមាណ​ភ្លៀងច្រើនហួសកម្រិត (Overflow) និង​ជំនន់ទឹកភ្លៀង (Flash Flood) ដែលនឹងបន្តធ្លាក់បន្ថែមថ្មីផ្ទួនៗទៀត ជាពិសេសនៅក្នុងភូមិសាស្ត្រនៃតំបន់ជាប់ជួរភ្នំ ទំនាបជាប់ក្បែរផ្លូវទឹក និងភូមិសាស្ត្រជាប់ព្រំដែនថៃ៕

ទាក់ទងជាមួយ:
អាកាសធាតុ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...