កម្ពុជា៖ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ នៅសារមន្ទីរជាតិភ្នំពេញ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: អញ្ជើញទទួលស្វាគមន៍ការវិលត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ខ្មែរចំនួន ២៧រូប ដែលបានលួចនាំចេញដោយខុសច្បាប់ទៅសហរដ្ឋអាម៉េរិក ដោយក្នុងពិធីនេះ ក៏មានការនិមន្តព្រះសង្ឃ ជយន្តោ ប្រោះព្រំ សុំសិរីសួសួស្តី ផងដែរ៕