និស្សិតស្រីខ្មែរ កំពុងសិក្សា ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន រៀនក៏ពូកែ ពេលនេះ ទទួលមរណភាពទាំងអាយុ២២ឆ្នាំ - TrueID

និស្សិតស្រីខ្មែរ កំពុងសិក្សា ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន រៀនក៏ពូកែ ពេលនេះ ទទួលមរណភាពទាំងអាយុ២២ឆ្នាំ

September 13, 2021

រាជធានីភ្នំពេញ: កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមសាររំលែកទុក្ខរបស់សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញដំណឹងដ៏ក្រៀមក្រំ និងសោកស្ដាយយ៉ាងក្រៃលែង ក្រោយបានទទួលដំណឹងអំពីមរណភាពរបស់ កញ្ញា គួច ជា ដារីកា ដែលជានិស្សិតថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យធានជីង ទីក្រុងធានជីង ប្រទេសចិនដែលបានទទួលអនិច្ចកម្ម ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ត្រូវនឹងនៅថ្ងៃចន្ទ ៧កើតខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ វេលាម៉ោង ៤៖៤០ នាទីព្រឹក នៅក្នុងជន្មាយុ ២២ឆ្នាំ ដោយរោគាពាធ នៅឯប្រទេសចិន។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ កញ្ញា គួច ជា ដារីកា ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

កញ្ញា គួច ជា ដារីកា
កញ្ញា គួច ជា ដារីកា
សាររំលែកទុក្ខ
សាររំលែកទុក្ខ
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...