ម្ចាស់រថយន្តជិតមួយរយនាក់ ចូលរួមកម្មវិធីសម្ពោធជាផ្លូវការ HONGQI CLUB - TrueID

ម្ចាស់រថយន្តជិតមួយរយនាក់ ចូលរួមកម្មវិធីសម្ពោធជាផ្លូវការ HONGQI CLUB

June 21, 2022

ភ្នំពេញ៖ ថ្ងៃទី 18 ខែមិថុនា ឆ្នាំ 2022 កម្មវិធីសម្ពោធជាផ្លូវការ HONGQI CLUB ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមនៅមជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ។ ឯកឧត្តម អ៊ុក កំពូល អគ្គនាយករងព័ត៌មាននិងសោតទស្សន៍ក្រសួងព័ត៌មាននិង លោក ជូ សយ (ZHUSHUAI) Mingyang Gouji CEO បានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ។លើសពីនេះ ក្រុមហ៊ុន ព្រីន ហ័ន យូ រៀលអ៊ីសេ្ទត និងក្រុមហ៊ុនធានារ៉ាប់រងCivil Safe Insurance ក៏បានផ្តល់ឧបត្ថម្ភសម្រាប់ព្រឹត្តិការណ៍នេះផងដែរ។

នៅថ្ងៃប្រារព្ធកម្មវិធី ម្ចាស់រថយន្តបានមកដល់នឹងកន្លែងម្នាក់ៗនាំគ្នាថតរូប ចែករំលែកបទពិសោធន៍ដ៏អស្ចារ្យដែលរថយន្ត ហុងឈី(HongQi) នាំមកជូនម្ចាស់រថយន្ត ទេសភាព អាហារ ពន្លឺភ្លើង និងតន្ត្រីគឺជាប់គ្នាតែម្តងពិតជាអស្ចារ្យណាស់។

រូបភាពនៅក្នុងកម្មវិធី 
រូបភាពនៅក្នុងកម្មវិធី 

ម្ចាស់រថយន្ត Hongqi ជិត 100នាក់បានប្រមូលផ្តុំគ្នានៅក្នុងកម្មវិធី ហើយជួររថយន្ត ហុងឈី(HongQi) ត្រូវបានចតយ៉ាងស្អាត។

តំណាងម្ចាស់រថយន្តម្នាក់ឡើងឆាកនិយាយថាគាត់គឺជាម្ចាស់រថយន្តទី 5 នៃក្រុមហ៊ុនហុងឈី(HongQi) នៅកម្ពុជា រថយន្តហុងឈី(HongQi)បានអមដំណើរគាត់ ទទួលយកបទពិសោធន៍ អស្ចារ្យនៅប្រទេសកម្ពុជា។

រូបភាពនៅក្នុងកម្មវិធី 
រូបភាពនៅក្នុងកម្មវិធី 

លោកជូ សយ (ZHU SHUAI) MingyangGouji CEO បាននិយាយនៅក្នុងសុន្ទរកថារបស់គាត់ថា រថយន្ត ហុងឈី(HongQi) គឺជាម៉ាករថយន្តប្រណីតតែមួយគត់នៅក្នុងប្រទេសចិន ដែលជារថយន្តរបស់មេដឹកនាំចិននិងជារថយន្តប្រភេទ Concierge របស់ប្រទេសចិន។ចាប់តាំងពីរថយន្ត ហុងឈី(HongQi)ត្រូវបាននាំចូលមកទីផ្សារកម្ពុជាដោយ ក្រុមហ៊ុន មីងយ៉ាង គួជី (Mingyang Gouji) ក្នុងឆ្នាំ២០២០​មក ត្រូវបានទទួលស្គាល់ដោយអ្នកប្រើប្រាស់យ៉ាងច្រើន ហើយបានបង្កើតជាស្ទីលចិនបែប ហុងឈី(HongQi) នៅកម្ពុជាយ៉ាងឆាប់រហ័ស។

រូបភាពនៅក្នុងកម្មវិធី 
រូបភាពនៅក្នុងកម្មវិធី 

លោកបានមានប្រសាសន៍ថា ការបង្កើត HONGQI CLUB មានសារៈសំខាន់ណាស់សម្រាប់ក្រុមហ៊ុន មីងយ៉ាង គួជី (Mingyang Gouji) ហើយនៅពេលអនាគតកម្មវិធីជាច្រើនទៀតសម្រាប់ម្ចាស់រថយន្តនឹងត្រូវបានរៀបចំឡើង  ហើយម្ចាស់រថយន្ត ហុងឈី(HongQi) ក៏នឹងត្រូវបាននាំទៅចូលរួមកម្មវិធីសប្បុរសធម៌ នាំឱ្យ HONGQI CLUB ក្លាយជាគ្រួសារដ៏កក់ក្តៅមួយ។

រូបភាពនៅក្នុងកម្មវិធី 
រូបភាពនៅក្នុងកម្មវិធី 

ឯកឧត្តមអ៊ុក កំពូល អគ្គនាយករងព័ត៌មាន និងសោតទស្សន៍ក្រសួងព័ត៌មានកម្ពុជា បានមានប្រសាសន៍នៅក្នុងសុន្ទរកថារបស់លោកថាក្នុងនាមជារថយន្តរបស់មេដឹកនាំចិន រថយន្ត ហុងឈី(HongQi) មានប្រវត្តិតាំងពីឆ្នាំ 1958 ជាមួយនឹងសកលភាវូបនីយកម្ម និងការទាក់ទាញជាបន្តបន្ទាប់របស់កម្ពុជាក្នុងការវិនិយោគអន្តរជាតិរថយន្តម៉ាកហុងឈី ក៏បានចាប់ផ្តើមដំណើរការនៅក្នុងប្រទេសកម្ពុជាផងដែរ។ លើសពីនេះក្រុមហ៊ុនហុងឈី ក៏បានឧបត្ថម្ភរថយន្តមួយគ្រឿងសម្រាប់កម្មវិធីប្រឡងសំនៀងជនពិការកម្ពុជាពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែនលើកទី២ នេះបង្ហាញថា ក្រុមហ៊ុនមីងយ៉ាង គួជី គឺជាក្រុមហ៊ុនដែលយកចិត្តទុកដាក់ចំពោះប្រជាជនកម្ពុជាយ៉ាងពិតប្រាកដជាពិសេសជនពិការ គាត់​សូមសរសើរយ៉ាងខ្លាំង។

រូបភាពនៅក្នុងកម្មវិធី 
រូបភាពនៅក្នុងកម្មវិធី 

បន្ទាប់មក ឯកឧត្តម អ៊ុក កំពូល បានចូលរូមអបអរសាទរនិងប្រកាសបើកជាផ្លូវការនៃ HONGQICLUB ចាប់ពីពេលនេះតទៅហើយឯកឧត្តមបានចូលរួមទស្សនាទិដ្ឋភាពដ៏រំភើបនេះជាមួយម្ចាស់រថយន្តនិងភ្ញៀវទាំងអស់គ្នា។

នៅកន្លែងកម្មវីធីក្រុមហ៊ុនរថយន្ត ហុងឈី(HongQi) ក៏បានរៀបចំអាហារនិងស្រាដ៏ឈ្ងុយឆ្ងាញ់សម្រាប់ម្ចាស់រថយន្ត និងភ្ញៀវ ហើយមានការច្រៀងនិងរាំដ៏អស្ចារ្យបានជំរុញបរិយាកាសនៃទិដ្ឋភាពទៅកាន់កម្រិតកំពូល។

លើសពីនេះ ថែមទាំងមានវគ្គចាប់រង្វាន់ដ៏រំភើបមួយនៅក្នុងព្រឹត្តិការណ៍នេះហើយទឹកមុខម្ចាស់រថយន្តដែលបានឈ្នះរង្វាន់ក៏ពោរពេញទៅដោយស្នាមញញឹមផងដែរ។

រូបភាពនៅក្នុងកម្មវិធី 
រូបភាពនៅក្នុងកម្មវិធី 
រូបភាពនៅក្នុងកម្មវិធី 
រូបភាពនៅក្នុងកម្មវិធី 
រូបភាពនៅក្នុងកម្មវិធី 
រូបភាពនៅក្នុងកម្មវិធី 
រូបភាពនៅក្នុងកម្មវិធី 
រូបភាពនៅក្នុងកម្មវិធី 
រូបភាពនៅក្នុងកម្មវិធី 
រូបភាពនៅក្នុងកម្មវិធី 

ម្យ៉ាងទៀតពេលដែលក្លាយជាសមាជិក VIP នៃ HONGQI CLUB អ្នកនឹងទទូលបានអត្ថប្រយោជន៍សមាជិកជាច្រើនដូចខាងក្រោម៖

អត្ថប្រយោជន៍នៃកាតសមាជិករបស់ HONGQICLUB

 សម្រាប់អតិថិជនដែលបានចូលរួមក្នុងកម្មវិធី618

•     មានតែអតិថិជនដែលបានចូលរួមក្នុងកម្មវិធី618តែប៉ុណ្ណោះដែលទទួលបាន5000ពិន្ទុក្នុងកាតសមាជិកនេះហើយសម្រាប់រាល់ការចំណាយ$1 នឹងទទួលបាន1ពិន្ទុនៅក្នុងកាតសមាជិក (លើកលែងតែការទិញរថយន្តថ្មី)។

•     សមាជិក HONGQI CLUB អាចរីករាយជាមួយកញ្ចប់កាដូផ្ដាច់មុខនិងគូប៉ុងសម្រាប់ការទិញផ្ទះដោយ Prince Huanyu Real Estateពិន្ទុ10000នឹងត្រូវបានផ្ដល់ជូនអតិថិជនសម្រាប់ការទិញផ្ទះដោយជោគជ័យ។

•     សមាជិក HONGQI CLUB អាចរីករាយជាមួយប័ណ្ណធានារ៉ាប់រងរថយន្តដែលផ្ដល់ដោយCivil Safe Insurance។

អត្ថប្រយោជន៍កាតសមាជិកប្រចាំថ្ងៃ

•     ចូលរួមជាសមាជិកដើម្បីទទួលបានការបញ្ចុះតម្លៃ10%លើការថែទាំ បញ្ចុះតម្លៃ10%លើការតោនដែករថយន្តនិងការបញ្ចុះតម្លៃ30%លើមុខទំនិញថែទាំសម្រស់រថយន្ត (លើកលែងតែមុខទំនិញពិសេស) និងមានសិទ្ធកក់ទុកមុនក្នុងការមកថែទាំរថយន្តថែមទាំងទទួលបានសេវា24ម៉ោងទូទាំងប្រទេសកម្ពុជា។

•     សមាជិក HONGQI CLUB មានសិទ្ធចូលរួមក្នុងកម្មវិធីរបស់ក្រុមហ៊ុនដោយឲឥតគិតថ្លៃ។

•     ការខួបកំណើតសមាជិកក្រុមHONGQI CLUB (អ្នកអាចមកហាងរបស់យើងខ្ញុំដើម្បីទទួលបានកាដូនិងក្នុងខែខួបកំណើត អតិថិជនអាចរីករាយជាមួយនឹងការផ្ដល់ជូនពិន្ទុទ្វេដង)។

•     ផ្ដល់ជូនសមាជិកនូវសេវាកម្មធានារ៉ាប់រងការទិញពន្ធផ្លូវ ការត្រួតពិនិត្យយានយន្តប្រចាំឆ្នាំ និងបណ្តាញ VIPសម្រាប់ការទាមទារធានារ៉ាប់រងរថយន្តរហ័ស។

•     អតិថិជនចាស់ដែលណែនាំអតិថិជនថ្មីដើម្បីអោយទិញរថយន្តក្នុងករណីដែលធ្វើការទិញបានសម្រេចនោះអតិថិជនចាស់នឹងទទួលបាន20000ពិន្ទុនៅក្នុងកាតសមាជិក។

•     អតិថិជនចាស់ដែលណែនាំអតិថិជនក្រៅពីរថយន្តHONGQI​មកកាន់ហាងយើងដើម្បីថែទាំ នោះអតិថិជនចាស់នឹងទទួលបានពិន្ទុទ្វេដងនៃតម្លៃការថែទាំឬជួសជុលរថយន្ត។

v  ពិន្ទុអាចត្រូវបានប្រើក្នុងការប្ដូរយកទំនិញក្នុងហាងMINGYANG GUOJI ហើយក្នុងការប្ដូរពិន្ទុគឺ100ពិន្ទុអាចប្ដូរបាន $1នៃទំនិញ។

v  លេខទំនាក់ទំនងសេវាសមាជិក24ម៉ោង 095 77 3088 / 086 898 128 SERA

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...