ប្រុងប្រយ័ត្ន! ខេត្តព្រៃវែង ​រកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥៦ នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកទាំង ១០នេះ - TrueID

ប្រុងប្រយ័ត្ន! ខេត្តព្រៃវែង ​រកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥៦ នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកទាំង ១០នេះ

June 16, 2021

ព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង ចេញសេក្តីជូនដំណឹង ស្តីពីការរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ចំនួន៥៦ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១០ និងមកពីខេត្តកណ្ដាលចំនួន៣ដូចខាងក្រោម:

១- ក្រុងព្រៃវែង ចំនួន ​៤នាក់

២- ស្រុកពាមរក៍ ចំនួន ​៨នាក់

៣-ស្រុកពារាំង ចំនួន ​៨នាក់

៤- ស្រុកព្រះសេ្តច ចំនួន ​៨នាក់

៥- ស្រុកកំពង់ត្របែក ចំនួន​ ៧នាក់

៦- ស្រុកពាមជរ ចំនួន​ ៦នាក់

៧- ស្រុកស្វាយអន្ទរ ចំនួន​ ៥នាក់

៨- ស្រុកមេសាង ចំនួន ៥នាក់

៩- ស្រុកកញ្ចៀច ចំនួន ១នាក់

១០-ស្រុកពោធិ៍រៀង ចំនួន ១នាក់

១១- មកពីខេត្តកណ្ដាល ចំនួន ៣នាក់

បច្ចុប្បន្នអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៥៦នាក់ខាងលើកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។ យ៉ាងណាមិញ ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃនិងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។

សេក្តីប្រកាស រដ្ឋបាលខេត្តព្រៃវែង
សេក្តីប្រកាស រដ្ឋបាលខេត្តព្រៃវែង
សេក្តីប្រកាស រដ្ឋបាលខេត្តព្រៃវែង
សេក្តីប្រកាស រដ្ឋបាលខេត្តព្រៃវែង
សេក្តីប្រកាស រដ្ឋបាលខេត្តព្រៃវែង
សេក្តីប្រកាស រដ្ឋបាលខេត្តព្រៃវែង
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...