ខេត្តព្រះសីហនុ គ្រោងនឹងដាក់សម្ពោធនូវសមិទ្ធផលថ្មីៗ ​ក្នុងពេលឆាប់ៗខាងមុខនេះ - TrueID

ខេត្តព្រះសីហនុ គ្រោងនឹងដាក់សម្ពោធនូវសមិទ្ធផលថ្មីៗ ​ក្នុងពេលឆាប់ៗខាងមុខនេះ

November 25, 2021

ព្រះសីហនុ៖ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះ សីហនុ ដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីលានតេជោ (ពយតាមូង)ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងឱកាសចុះពិនិត្យទីលានតេជោ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានធ្វើការណែនាំដល់ក្រុមហ៊ុនស្ថាបនាទីលានតេជោ ត្រូវពន្លឿនការប្រមូលកាកសំណល់និងលាងសម្អាតឱ្យបានស្អាត ព្រោះទីតាំងទីលានតេជោ រដ្ឋបាលខេត្តព្រះសីហនុគ្រោងនឹងរៀបចំវេទិកាសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់៣៧ខ្សែនិងអាងប្រព្រឹត្តកម្មទឹកកខ្វក់ទី១ និងទី២ នៅដើមខែធ្នូ ឆ្នាំ២០២១ ខាងមុខ។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្តក៏បានអញ្ជើញទៅពិនិត្យការជួសជុលកែលម្អរង្វង់មូលតោពីរ ស្ថិតនៅសង្កាត់លេខ៤ក្រុងព្រះសីហនុ ដើម្បីលើកស្ទួយសោភ័ណភាព ត្រៀមទទួលភ្ញៀវទេសចរជាតិនិងភ្ញៀវទេសចរបរទេសមកលេងកម្សាន្តនៅខេត្តព្រះសីហនុនាពេលខាងមុខផងដែរ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...