ស៊ីប៖ ប្រទេសស៊ីប បានរកឃើញមេរោគបំប្លែងខ្លួនថ្មីមួយទៀត មានឈ្មោះថា "Deltacron" ដែលមានប្រវត្តិហ្សែនស្រដៀងគ្នាទៅនឹងវីរុស Delta រួមជាមួយវីរុសបំប្លែងថ្មី Omicron។ក្នុងនោះ បើតាមប្រភពព័ត៍មាន មេរោគប្រភេទថ្មីនេះ បានប៉ះពាល់ដល់មនុស្ស ២៥នាក់រួចហើយនៅក្នុងប្រទេសស៊ីប (Cyprus)។
បើយោងតាមលោកវេជ្ជបណ្ឌិត Leondios Kostrikis ប្រធានមន្ទីរពិសោធន៍ជីវបច្ចេកវិទ្យា និងមេរោគម៉ូលេគុលនៅសាកលវិទ្យាល័យ Cyprus ក្នុងចំណោមសំណាកចំនួន ២៥ ដែលយកនៅប្រទេស Cyprus មាន ១១ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារតែមេរោគបំប្លែងថ្មីនេះ ខណៈ ១៤ នាក់មកពីប្រជាជនទូទៅ នេះបើយោងតាមសារព័ត៍មាន Cyprus Mail បានរាយការណ៍។
ទន្ទឹមនេះ លោកវេជ្ជបណ្ឌិត Kostrikis បាននិយាយថា ការពិតដែលថាភាពញឹកញាប់នៃការវិវត្តន៍នៃមេរោគ ក្នុងចំនោមអ្នកជំងឺដែលសម្រាកនៅមន្ទីរពេទ្យគឺមានលក្ខណៈខ្ពស់ អាចចង្អុលបង្ហាញពីការជាប់ទាក់ទងគ្នារវាងការវិវត្តន៍ថ្មីនៃមេរោគ និងការសម្រាករបស់អ្នកជំងឺនៅមន្ទីរពេទ្យ។
ទោះជាយ៉ាងណាក៏ដោយ វីរុសបំប្លែងខ្លួនថ្មីនេះ មិនមែនជាអ្វីដែលត្រូវព្រួយបារម្ភនៅពេលនេះទេ។ នេះបើតាមការបញ្ជាក់របស់ រដ្ឋមន្ត្រីសុខាភិបាលស៊ីប លោក Michalis Hadjipandelas៕
ប្រភព៖ India times