ក្រសួងសុខាភិបាល ប្រកាសច្រានចោលព័ត៌មានមិនពិត ថាស្ត្រីមានផ្ទៃ.ពោះម្នាក់នៅសៀមរាប កើ.តជំ.ងឺអុ.តស្វា - TrueID

ក្រសួងសុខាភិបាល ប្រកាសច្រានចោលព័ត៌មានមិនពិត ថាស្ត្រីមានផ្ទៃ.ពោះម្នាក់នៅសៀមរាប កើ.តជំ.ងឺអុ.តស្វា

July 27, 2022

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជានារៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ បានប្រកាសចោលទាំងស្រុងនូវការផ្សព្វផ្សាយព័ត៌មានមិនពិតថាមានស្ត្រីផ្ទៃពោះម្នាក់នៅខេត្តសៀមរាប មានជំងឺអុតស្វា។

ក្រសួងសុខាភិបាលបញ្ជាក់ថា មន្ទីរពេទ្យខេត្តសៀមរាបបានទទួលអ្នកជំងឺម្នាក់ ដែលជាស្ត្រីមានផ្ទៃពោះ ៨ខែ អាយុ២៣ឆ្នាំ មានអាស័យដ្ឋាននៅភូមិទ្រាំងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ស្ត្រីរូបនេះមានរោគសញ្ញាចេញពងទឹកនៅលើដើមទ្រូង និងដៃ (ស្រដៀងទៅនឹងជំងឺអុតស្វា) ដែលស្វាមីបាននាំមកពិនិត្យព្យាបាលជំងឺនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។

យ៉ាងណាមិញក្រុមគ្រូពេទ្យឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តសៀមរាបដោយបានសហការជាមួយក្រុមគ្រូពេទ្យឆ្លើយតបបន្ទាន់របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានចុះសាកសួរពិនិត្យស្ថានភាពអ្នកជំងឺផ្ទាល់ និងបានយកសំណាករបស់អ្នកជំងឺនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ដើម្បីយកទៅពិនិត្យវិភាគនៅមន្ទីរពិសោធន៍ប៉ាស្ទ័រកម្ពុជាដោយទទួលបានលទ្ធផលអវិជ្ជមានវីរុសអុតស្វា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២។

ក្រសួងបញ្ជាក់ទៀតថា បច្ចុប្បន្ននេះគាត់មានស្ថានភាពវិវត្តន៍ទៅរក ការធូរស្រាលជាបណ្តើរៗ ក្រោមការជួយពិនិត្យតាមដាននិងព្យាបាលជំងឺនេះជូនគាត់ ដោយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តសៀមរាប៕

ទាក់ទងជាមួយ:
Monkeypox
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...