លោកយាយមកចាក់វ៉ាក់សាំងកូវីដ១៩ ដែលមានព្រះជន្ម១០១ឆ្នាំ បានទម្លាយប្រាប់ អាថ៌កំបាំងដែលឲ្យមានព្រះជន្មវែងសុខភាពល្អ - TrueID

លោកយាយមកចាក់វ៉ាក់សាំងកូវីដ១៩ ដែលមានព្រះជន្ម១០១ឆ្នាំ បានទម្លាយប្រាប់ អាថ៌កំបាំងដែលឲ្យមានព្រះជន្មវែងសុខភាពល្អ

July 3, 2021

ភ្នំពេញ៖ កាលពីថ្មីៗនេះ ក្នុងបណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលមួយដែល មានលោកយាយព្រះជន្ម១០១ឆ្នាំម្នាក់បានមកចាក់វ៉ាក់សាំងកូវីដ១៩ ដែលនេះធ្វើឲ្យមហាជនមានការងឿងឆ្ងល់ខ្លាំងថាតើលោកយាយមានព្រះជន្មច្រើនបែបនេះយ៉ាងម៉េចទៅ ប្រសិនមើលទៅសម្រស់លោកយាយហាក់បីដូចជាក្មេងជាងអាយុបែបនេះនោះ។

ដោយឡែក បើយោងតាមការបញ្ជាក់របស់ លោកយាយហូ ខាំ ដែលមានព្រះជន្ម១០១ឆ្នាំ បានប្រាប់អាថ៌កំបាំងដែលធ្វើឲ្យលោកយាយមានព្រះជន្មវែង សុខភាពនៅល្អ សាច់ចាំ ហើយស្មារតីចងចាំនៅល្អរហូតសព្វថ្ងៃ ដូចខាងក្រោម:

១.បរិស្ថានរស់នៅ និងរបបគេងទៀងទាត់

ជារៀងរាល់ថ្ងៃលោកយាយសម្រាន្តនៅម៉ោង9:30យប់ និងភ្ញាក់នៅម៉ោង5ព្រឹក ហើយលោកយាយសម្រាកថ្ងៃត្រង់1 ម៉ោងជារៀងរាល់ថ្ងៃ។

២.របបហាត់ប្រាណ

លោកយាយហាត់ប្រាណទៀងទាត់ ទោះបីចាស់ក៏ដោយ ការលើកដៃ ជើង និងតោងដើរចុះឡើងៗ។

៣. របបទទួលទាន

លោកយាយទទួលទានបាយតិចបំផុត តែលោកយាយទទួលទានបន្លែ និងត្រីច្រើន ជាពិសេសលោកយាយចូលចិត្តពិសាត្រីសាលម៉ុន ហើយលោកយាយទទួលទានផ្លែឈើច្រើន (២គីឡូក្នុងមួយថ្ងៃ គ្រប់ប្រភេទផ្លែឈើ តាមរដូវកាល) ក្រៅពីនេះលោកយាយទទួលទានទឹកច្រើន និងទៀងទាត់។

ប្រភព៖ Heng Sok Kung

សូមចូលទស្សនារូបភាពខាងក្រោម៖

  លោកយាយហូ ខាំ ដែលមានព្រះជន្ម១០១ឆ្នាំ   
  លោកយាយហូ ខាំ ដែលមានព្រះជន្ម១០១ឆ្នាំ   
  លោកយាយហូ ខាំ ដែលមានព្រះជន្ម១០១ឆ្នាំ   
  លោកយាយហូ ខាំ ដែលមានព្រះជន្ម១០១ឆ្នាំ   
  លោកយាយហូ ខាំ ដែលមានព្រះជន្ម១០១ឆ្នាំ   
  លោកយាយហូ ខាំ ដែលមានព្រះជន្ម១០១ឆ្នាំ   
  លោកយាយហូ ខាំ ដែលមានព្រះជន្ម១០១ឆ្នាំ   
  លោកយាយហូ ខាំ ដែលមានព្រះជន្ម១០១ឆ្នាំ   
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...