ក្ដៅៗ បុគ្គលិកជាច្រើននាក់ នៅហាងលក់គ្រឿងសមុទ្រមួយកន្លែង ឆ្លងជំងឺកូវីដ-១៩ - TrueID

ក្ដៅៗ បុគ្គលិកជាច្រើននាក់ នៅហាងលក់គ្រឿងសមុទ្រមួយកន្លែង ឆ្លងជំងឺកូវីដ-១៩

May 1, 2021

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី ០១ ខែឧសភានេះ អនុគណៈកម្មការ ប្រកាសរកឃើញ បុគ្គលិកធ្វើការច្រើននាក់ រួមមានបុគ្គលិកផ្នែកដឹកជញ្ជូន ០៣នាក់ផងដែរ នៅ ហាងលក់គ្រឿងសមុទ្រ គ្រុយ លឹមហ៊ុយ​ ដែលមានទីតាំងស្ថិតនៅ ​ផ្លូវលេខ ២៨១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក បានឆ្លងកូវីដ-១៩ ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ដែលបានទៅទីតាំងខាងលើនេះ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

សម្រាប់ព័ត៌មានបន្ថែម សូមចុច៖ https://t.me/khmerload

ហាងលក់គ្រឿងសមុទ្រ គ្រុយ លឹមហ៊ុយ​ 
ហាងលក់គ្រឿងសមុទ្រ គ្រុយ លឹមហ៊ុយ​ 

ប្រភព៖​ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...