ពុទ្ធោ! ចំនួនអ្នកស្លា.ប់ ដោយសារខ្យល់ព្យុះ Ian នៅរដ្ឋ Florida កើនលើស១០០នាក់ - TrueID

ពុទ្ធោ! ចំនួនអ្នកស្លា.ប់ ដោយសារខ្យល់ព្យុះ Ian នៅរដ្ឋ Florida កើនលើស១០០នាក់

October 4, 2022

បរទេស៖ តាមគេហទំព័រ CNN បានរាយការណ៍មកថា ចំនួនមនុស្សស្លាប់នៅរដ្ឋផ្លរីដាដោយព្យុះសង្ឃរា Ian បានកើនឡើងដល់យ៉ាងហោចណាស់ ១០១ នាក់កាលពីថ្ងៃចន្ទនេះ។

ក្រោយពីប៉ុន្មានថ្ងៃបន្ទាប់ពី ព្យុះនេះបានបោកបក់នៅកម្រិតទី ៤ កម្លាំងបោកបក់ ដោយបានបំផ្លាញទីក្រុង នៅតាមឆ្នេរសមុទ្រ បានបន្សល់ទុកឱ្យក្រុមជួយសង្គ្រោះស្វែងរកអ្នករស់រាន្តមានជីវិត តាមដងវិថី ក្នុងការរុករក ក្រោមអគារ បាក់បែក ដោយរងការបំផ្លាញពីព្យុះ។

តាមរយៈប្រភពដដែល ការិយាល័យរបស់ Gov. Ron DeSantis បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សជាង ១,៦០០ នាក់ត្រូវបានជួយសង្គ្រោះតាមផ្លូវ នៅក្នុងផ្នែកខ្លះនៃភាគនិរតី និងកណ្តាល នៃរដ្ឋ Florida ចាប់តាំងពីសប្តាហ៍មុនមក។

យោងតាមគេហទំព័រ PowerOutage.us បានឱ្យដឹងថា ផ្ទះជាង ៤៩១,០០០ ផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតនៅក្នុងរដ្ឋផ្លរីដា នៅតែមិនមានថាមពលអគ្គីសនី គិតត្រឹមយប់ថ្ងៃចន្ទ៕

ប្រភព៖ CNN

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...