ក្រសួងអប់រំ បញ្ជាក់ថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ ​នឹងចេញផ្សាយបន្តិចទៀតនេះ - TrueID

ក្រសួងអប់រំ បញ្ជាក់ថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ ​នឹងចេញផ្សាយបន្តិចទៀតនេះ

December 22, 2022

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ ​នឹងចេញផ្សាយបន្តិចទៀតនេះ ​ខណៈដំណើរការនៃការបោះពុម្ពលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបានបញ្ចប់ជាស្ថាពរ​ ដោយក្រុមការងារគ្រប់គ្រងទិន្នន័យ​ ប្រកបដោយការប្រុងប្រយ័ត្ន​ និងស្មារតីទទួលខុសត្រូវខ្ពស់​ ក្រោមការចូលរួមពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីធានាបានថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

សូមជម្រាបថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់មណ្ឌលរាជធានីភ្នំពេញ និងខេត្តកណ្ដាលនឹងត្រូវប្រកាសនារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ តាមមណ្ឌលប្រឡង​ និងលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...