ចុងសប្ដាហ៍ទី១ខែកញ្ញា ខេត្តព្រះសីហនុ មានភ្ញៀវ​ច្រើនជាងគេ ខណៈទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរជាង២០ម៉ឺននាក់ - TrueID

ចុងសប្ដាហ៍ទី១ខែកញ្ញា ខេត្តព្រះសីហនុ មានភ្ញៀវ​ច្រើនជាងគេ ខណៈទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរជាង២០ម៉ឺននាក់

September 6, 2022

ភ្នំពេញ៖ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានបង្ហាញពីស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ថ្ងៃទី៣-៤ ខែកញ្ញា ឆ្នាំ២០២២ ភ្ញៀវសរុបមានចំនួន២០២,៦៣៦នាក់ ក្នុងនោះភ្ញៀវជាតិ១៨៣,២៧៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៩,៣៦០នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ២៩,១៦១នាក់, ខេត្តកំពត ២៨,០២២នាក់, ខេត្តសៀមរាប ២៤,៨៤៩នាក់, ខេត្តបាត់ដំបង ១៧,២៩០នាក់, រាជធានីភ្នំពេញ ១៦,៧៧៩នាក់, ខេត្តកណ្តាល ១៤,៥៨៤នាក់, ខេត្តកំពង់ស្ពឺ ១១,៧៦០នាក់, ខេត្តកែប ១០,៩១៩នាក់។

តួលេខខាងលើ មានការថមថយប្រមាណ៩.៨៥% ធៀបនឹងសប្តាហ៍កន្លងមក ដោយសារកត្តាអាកាសធាតុនារដូវវស្សា ដែលមានភ្លៀងធ្លាក់ដោយកន្លែង និងដោយអន្លើៗ។

ក្នុងការខិតខំប្រឹងប្រែងជំរុញចលនាបរទេសផ្ទៃក្នុង ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល គ្រឹះស្ថានអង្គរសហការជាមួយក្រសួងទេសចរណ៍ និងអាជ្ញាធរជាតិអប្សរាកំពុងអនុវត្តគោលការណ៍ថ្មីរបស់រាជរដ្ឋាភិបាល ដែលបានអនុញ្ញាតផ្តល់ជូនដល់ជនបរទេសទាំងអស់ដែលបាននិងកំពុងស្នាក់នៅកម្ពុជាចាប់ពី២ឆ្នាំទ្បើងទៅ រួមមាន មន្រ្តីការទូត វិនិយោគិន មន្រ្តីធ្វើការនៅអង្គការអន្តរជាតិ ជនបរទេសធ្វើការនៅក្រុមហ៊ុននិងសហគ្រាសឯកជនគ្រប់ប្រភេទ អ្នកជំនាញការធ្វើការនៅក្រសួងស្ថាប័នរដ្ឋនិងឯកជន រួមទាំងក្រុមគ្រួសារដែលបានស្នាក់នៅជាមួយ អាចស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែររយៈពេលមួយឆ្នាំម្តងដោយមិនបង់ថ្លៃ ដោយអនុវត្តចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ តទៅ។

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...