សម្ដេចតេជោ ហ៊ុន សែន លើកឡើងពីគម្រោងធ្វើរថភ្លើងក្រោមដី នៅរាជធានីភ្នំពេញនាពេលអនាគត - TrueID

សម្ដេចតេជោ ហ៊ុន សែន លើកឡើងពីគម្រោងធ្វើរថភ្លើងក្រោមដី នៅរាជធានីភ្នំពេញនាពេលអនាគត

August 31, 2022

ភ្នំពេញ៖នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន២ ដែលមានតម្លៃសរុបជាង៤៦លានដុល្លារអាមេរិកសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីគម្រោងនាពេលអនាគតដោយអាចនឹងមានរថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ ភ្ជាប់ទៅខេត្តកណ្ដាល ច្រើនជាងលទ្ធភាពនៃការធ្វើរថភ្លើងលើអាកាសដែលមានប៉ះពាល់ច្រើនដល់លំនៅឋានប្រជាពលរដ្ឋខណៈរថភ្លើងក្រោមដីទំនងមិនសូវមានផលប៉ះពាល់ដូចលើអាកាសឡើយ។

សម្ដេចតេជោហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឥលូវនេះតម្រូវការនៃការធ្វើផ្លូវក្រោមដីត្រូវការហើយ ហើយរាជធានីភ្នំពេញលទ្ធភាពដែលមានពិតប្រាកដមិនមែនរថភ្លើងលើអាកាស ដូចដែលចាយការបានសិក្សាហើយយើងបានចរាចរដែលជប៉ុនគ្រោងជួយ ប៉ុន្ដែបើយើងយកលុយ១,៨០០លានដុល្លារ យកមកធ្វើរថភ្លើងលើអាកាសអត់កើតទេវេទនាណាស់អញ្ចឹងទេប្រហែលជម្រើសថ្ងៃក្រោយរថភ្លើងក្រោមដីវិញទេ»។

សម្ដេចតេជោហ៊ុន សែន បានរំលឹកថា JICA របស់ជប៉ុនធ្លាប់បានសិក្សារួចមកហើយអំពីការធ្វើរថភ្លើងលើអាកាសនៅក្នុងរាជធានីភ្នំពេញប៉ុន្ដែដោយសារផលប៉ះពាល់ច្រើនពេក គម្រោងនេះត្រូវបានអាក់ខានទៅវិញ។

សម្ដេចបានគូសបញ្ជាក់ថា ការចំណាយថវិការហូតដល់ជិត២០០០លានដុល្លារលើរថភ្លើងលើអាកាសសម្រាប់តែរាជធានីភ្នំពេញមួយ ហាក់មិនសមភាពនោះទេខណៈទីជនបទត្រូវការស្ពានឆ្លងទន្លេយ៉ាងច្រើន។ តាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រីឆ្លើយតបទៅនឹងការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញនាពេលបច្ចុប្បន្នគ្រាដែលគម្រោងរថភ្លើងមិនទាន់ជោគជ័យ គឺមានតែត្រូវបន្ថែមនូវស្ពានអាកាសទៀតប៉ុណ្ណោះ៕

ប្រភព៖ Fresh News

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...