រាជធានីភ្នំពេញ ៖ ពិតមែនហើយ ក្រោយរងចាំ អស់រយៈពេល៣ឆ្នាំ នៃការដំណើរការ សាងសង់របស់ ពហុកីឡាដ្ឋាន មរតកតេជោ រួចមក ថ្មីៗនេះ ពហុកីឡាដ្ឋានខ្នាតអន្តរជាតិមួយនេះ ត្រូវបាន សងសង់រួចហើយ ហើយនិយាយពី សម្រស់វិញ គឺស្រស់ស្អាតខ្លាំងណាស់។
ជាងនេះទៅទៀត មហាជនភាគច្រើន ធ្លាប់តែបានឃើញពី ទិដ្ឋភាពស្រស់បំព្រងរបស់ ពហុកីឡាដ្ឋាន តែក្នុងពេល ព្រឹក ហើយចំណែក សម្រស់ពេលយប់វិញ ថ្មីៗនេះ ត្រូវបានបង្ហោះដោយ សហព័ន្ធ កីឡាបាល់ទាត់កម្ពុជា ដោយក្នុងនោះ ផ្តិយករូបភាពជាច្រើនសន្លឹក ដែលមើលទៅ ពិតជា អស្ចារ្យស្អាតអស់ទាស់ មើលមួយភ្លែត ស្ទើរមិនគួរឲ្យជឿថា នឹងអាចនៅកម្ពុជានោះឡើយ។
គួរបញ្ជាក់ផងដែរថា ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាកន្លែងប្រារព្ធពិធីបើក-បិទជាផ្លូវការនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ប្រកួតពហុកីឡាដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលព្រះរាជាណាចក្រកម្ពុជា កំពុងសម្រួចគោលដៅយ៉ាងយកចិត្តទុកដាក់ ប្រកបដោយក្តីសង្ឃឹម និងភាពជឿជាក់ក្នុងការទទួលរៀបចំធ្វើម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រ ។ ពហុកីឡដ្ឋានជាតិមរតកតេជោ អាចផ្ទុកអ្នកទស្សនា បានជាង ៦ម៉ឺននាក់ ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
ប្រភព ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា