គាស់លើកណាក៏ស្រមៃថាឈ្នះដែរ អាងបានលុយបើកអាជីវកម្ម! សំណាងម្ដងនេះត្រូវមែន បើកបានដូចចិត្ត! - TrueID

គាស់លើកណាក៏ស្រមៃថាឈ្នះដែរ អាងបានលុយបើកអាជីវកម្ម! សំណាងម្ដងនេះត្រូវមែន បើកបានដូចចិត្ត!

April 27, 2022

បាត់ដំបង៖ ក្រោយពីទទួលបានលាភសំណាងបានក្លាយខ្លួនជាអ្នកមានលុយយ៉ាងសន្ធឹកសន្ធាប់រហូតដល់ចំនួន២០០ លានរៀល ស្មើនឹងប្រមាណ ៥០,០០០ ដុល្លារអាមេរិកដែលផ្តល់ពីកំប៉ុងចេះច្រៀងរបស់គោជល់ លោក ឡាច បូរី និងភរិយាដ៏កម្សត់របស់ខ្លួនកំពុងរៀបចំផែនការជីវិតរបស់ខ្លួន រួមជាមួយនឹងផែនការអាជីវកម្មថ្មីដែលបម្រុងនឹងចាប់បើកដំណើរនៅពេលខាងមុខនេះដើម្បីអាចប្រែក្លាយជីវភាពគ្រួសារឱ្យមានភាពល្អប្រសើរទៅថ្ងៃអនាគត។ 

សេដ្ឋីថ្មីវ័យក្មេងដែលទទួលបានមហាសំណាងពីកំប៉ុងគោជល់លើទី២ ក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ លោក ឡាច បូរីបានបង្ហើបប្រាប់ពីគោលបំណងរបស់ខ្លួនក្រោយទទួលបានប្រាក់រង្វាន់យ៉ាងសន្ធឹកសន្ធាប់រហូតដល់២០០ លានរៀលពីគោជល់ថា លោកនិងភរិយានឹងយកទៅបំពេញក្ដីស្រមៃដែលធ្លាប់គិតជាយូរណាស់មកហើយនោះឱ្យបានដូចជាគម្រោងទិញដី គម្រោងសាងសង់លំនៅដ្ឋាន គម្រោងបង្កើតអាជីវកម្មហាងលក់បាយម្ហូប(អាហារដ្ឋាន) រួមជាមួយនឹងការបែងចែកចំណែកមួយភាគជួយដល់បងប្អូន និងការបរិច្ចាកជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។

លោក ឡាច បូរីបានលើកឡើងថា៖

លោកបានបន្តថា៖

ដោយឡែកអ្នកនាង ស៊ិនធារី ដែលត្រូវជាភរិយារបស់មហាសេដ្ឋីថ្មីពីគោជល់ លោក ឡាច បូរីបានប្រាប់ឱ្យដឹងផងដែរថា គម្រោងសំខាន់ដែលត្រូវធ្វើក្រោយទទួលបានប្រាក់រង្វាន់ពីគោជល់គឺការបើកអាជីវកម្មហាងលក់បាយ ម្ហូបដ៏សមរម្យមួយកន្លែងដើម្បីអាចទទួលបានចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។

ជាមួយនឹងការបង្ហើបប្រាប់ពីគោលបំណងនិងផែនការជីវិតក្រោយទទួលបានប្រាក់រង្វាន់ ២០០លានរៀល ខាងលើនេះ លោក ឡាច បូរី និងភរិយាអ្នកនាង ស៊ិន ធារី បានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះក្រុមហ៊ុនគោជល់ដែលមានផ្តល់សំណាងដ៏មហាសាល ជួយកែប្រែជីវិតពីភាពក្រខ្សត់មកជាអ្នកមានលុយយ៉ាងសន្ធឹកសន្ធាប់នេះ។

គួរបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណដល់បណ្តាអតិថិជនដែលតែងគាំទ្រដល់ភេសជ្ជៈគោជល់ក្រុមហ៊ុនបានបង្កើតនូវកម្មវិធីផ្តល់សំណាងនូវទឹកប្រាក់រង្វាន់យ៉ាងសន្ធឹកសន្ធាប់រហូតដល់២០០លានរៀល ស្មើនឹងប្រមាណ ៥០ ០០០ដុល្លារអាមេរិក, រថយន្តស៊េរីទំនើបម៉ាក FORD WILDTRAK យ៉ាងច្រើនរង្វាន់នៅក្នុងកំប៉ុងចេះច្រៀងរបស់ភេសជ្ជៈគោជល់ដែលកំពុងមានដាក់លក់នៅគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។

សូមចូលរួមស្វែងរកសំណាងរបស់លោកអ្នកដែលផ្តល់ជូនពីកំប៉ុងចេះច្រៀងគោជល់ទាំងអស់គ្នា។អ្នកឈ្នះរង្វាន់ធំ និងក្លាយជាសេដ្ឋីលឿនដូចផ្លេកបន្ទោលអាចជារូបអ្នក....!

គោជល់ មានរង្វាន់ពិត ចែកពិត និងជួយឱ្យលោកអ្នកក្លាយជាអ្នកមានភ្លាមៗ!!

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...