វៀតណាម៖ រដ្ឋាភិបាលវៀតណាម បានសម្រេចអនុញ្ញាតឱ្យអ្នកជំនួញកូរ៉េខាងត្បូងមួយចំនួន ចូលក្នុងប្រទេសរបស់ខ្លួន ដោយមិនចាំបាច់ឆ្លងកាត់ការធ្វើចត្តាឡីស័ក១៤ថ្ងៃនោះទៀតទេ។
បើយោងតាមការប្រកាសរបស់ក្រសួងការបរទេសកូរ៉េខាងត្បូងបានឱ្យដឹងថា ការសម្រេចនេះបានធ្វើឡើងក្រោមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ អ្នកដំណើរដែលជាអ្នកជំនួញរយៈពេលខ្លីនឹងមិនចាំបាច់ធ្វើចត្តាឡីស័កឡើយ ហើយកិច្ចព្រងព្រៀងនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករានេះទៅ។
យ៉ាងណាមិញ ប្រទេសកូរ៉េខាងត្បូងក៏បានសាកល្បងរួចហើយនូវផែនការដូចគ្នានេះសម្រាប់អ្នកជំនួញមកពីគ្រប់បណ្តាប្រទេសទាំងអស់ដែលស្នាក់នៅក្នុងរយៈពេលខ្លី។ បណ្តាអ្នកជំនួញដែលអាចចូលប្រទេសកូរ៉េខាងត្បូងហើយដែលបានព្រមព្រៀងគ្នារួចនោះរួមមាន ប្រទេសចិន ជប៉ុន អារ៉ាប់អេមីរ៉ាត សឹង្ហបុរី និងឥណ្ឌូណេស៊ី៕