ភ្នំពេញ៖ នៅរសៀលនេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ប្រកាសរកឃើញអ្នកជំងឺកូវីដ១៩ បានទៅសម្រាកព្យាបាលនៅបន្ទប់ពិគ្រោះព្យាបាលជម្ងឺស៊ុក ចិន្តា ដែលមានទីតាំងស្ថិតនៅផ្ទះ១៦៧ ផ្លូវលេខ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ចាប់ពីថ្ងៃទី ៣០ ខែឧសភា ដល់ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២១ មុនពេលធ្វើតេស្តរកឃើញវិជ្ជមាន។
ដើម្បីសុវត្ថិភាព សូមប្រជាពលរដ្ឋដែលបានទៅឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការ មេត្តាដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ឬបានទៅទីកន្លែងនេះ។
ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩