កំពង់ចាម៖ រដ្ឋបាលខេត្ដកំពង់ចាម នាថ្ងៃនេះទើបបានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការរកឃើញ និងបានបង្ហាញអត្ដសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២៩នាក់បន្ថែមទៀត ដែលត្រូវបានធ្វើតេស្ដរកឃើញក្នុងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១។
រដ្ឋបាលខេត្ដបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ២៩នាក់នោះរួមមាន ស្រុកស្ទឹងត្រង់ ០១នាក់, ស្រុកកំពង់សៀម ០៥នាក់, ស្រុកជើងព្រៃ ០៥នាក់, ស្រុកស្រីសន្ធរ ០៥នាក់, ស្រុកព្រៃឈរ ០៥នាក់ និង ស្រុកបាធាយ ០៨នាក់។
បច្ចុប្បន្ន អ្នកដែលតេស្ដវិជ្ជមានកូវីដ-១៩ ត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាលនៅវិទ្យាល័យព្រះសីហនុ ខណៈក្រុមការងារកំពុងស្រាវជ្រាវរកអ្នកដែលប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយនឹងអ្នកវិជ្ជមានថ្មីនេះផងដែរ៕
សូមអានសេចក្ដីជូនដំណឹងលម្អិតខាងក្រោមនេះ៖
ប្រភព៖ រដ្ឋបាលខេត្ដកំពង់ចាម