ផ្អាកបណ្តោះអាសន្នការចរាចរណ៍ កំណាត់ផ្លូវជាតិលេខ៥០c ពីឃុំច្រណូក ស្រុកកំពង់លែងទៅខេត្តកំពង់ធំ - TrueID

ផ្អាកបណ្តោះអាសន្នការចរាចរណ៍ កំណាត់ផ្លូវជាតិលេខ៥០c ពីឃុំច្រណូក ស្រុកកំពង់លែងទៅខេត្តកំពង់ធំ

August 23, 2022

កំពង់ឆ្នាំង៖ រដ្ឋបាលស្រុកកំពង់លែង កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ បានសម្រេចចេញសេច​ក្តីជូនដំណឹង​ ដោយធ្វើការផ្អាកជាបណ្តោះអាសន្នចំពោះយានយន្ត ដែលធ្វើចរាចណ៍លើដងផ្លូវ៥០សេ បន្ទាប់ពីទឹកជំនន់ បានហូរកាត់ផ្តាច់ផ្លូវ ត្រង់ចំណុចភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

ការផ្អាក​បណ្តោះអាសន្ននៃការធ្វើចរាចរណ៍​នេះ ដោយពិនិត្យឃើញថា កម្ពស់ទឹកទន្លេ បាននឹងកំពុងហក់ឡើងជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ ​ធ្វើឲ្យកំណាត់ផ្លូវលេខ៥០c ចាប់ពីចំណុចផ្លូវកែង ភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង រហូតដល់ព្រំប្រទល់ ខេត្តកំពង់ធំ ចាប់ផ្តើមលិច និងហូរកាត់លើផ្លូវ ដោយកន្លែងៗ ដែលអាចបង្កឲ្យមានការខូចខាត ដោយអន្លើនិង ងាយទទួលរងការខូចខាតខ្លាំង ក្នុងពេលដែលមានយានយន្តគ្រប់ប្រភេទ នៅតែបន្តធ្វើចរាចរណ៍ឆ្លងកាត់ ។ 

ដោយ មើលឃើញពីស្ថានភាពជាក់ស្តែងរបស់កំណាត់ផ្លូវ៥០c និងដើម្បីថែរក្សាការពារកំណាត់ផ្លូវ៥០cនេះឲ្យមានសភាព ល្អប្រសើរសម្រាប់ការប្រើប្រាស់បន្ត និងបង្ការលើករណីគ្រោះថ្នាក់ដោយប្រការណាមួយ ដល់អ្នកធ្វើដំណើរឆ្លងកាត់ រដ្ឋបាលស្រុកសហការជាមួយការិយាល័យជំនាញ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ សូមធ្វើការផ្អាកជាបណ្ដោះ អាសន្នចំពោះយានយន្តគ្រប់ប្រភេទ ធ្វើចរាចរណ៍លើកំណាត់ផ្លូវលេខ៥០C ចាប់ពីចំណុចផ្លូវកែងភូមិកង្កែប ឃុំ ច្រណូក ស្រុកកំពង់លែង រហូតដល់ចំណុចព្រំប្រទល់ខេត្តកំពង់ធំ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់រដូវសម្រក និងមានការជូនដំណឹងជាថ្មី ទើបបើកឲ្យដំណើការវិញ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...