ភ្នំពេញ៖ នៅថ្ងៃទី០៦ខែមេសា ឆ្នាំ២០២២ ខ្មែរ ប៊ែវើរីជីស បានរៀបចំសន្និសីទសារព័ត៌មាននៅឯសណ្ឋាគារ ហៃយ៉ាត់រីជិនស៊ីភ្នំពេញ ដើម្បីប្រកាសអំពីការដាក់លក់ផលិតផលថ្មី ដែលជាស្រាបៀរដ្រាហ្វច្រកចូលដបដំបូងបង្អស់នៅកម្ពុជាឈ្មោះថា«ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ CAMBODIA PREMIUM DRAFT BEER» ។
កម្មវិធីនេះ ត្រូវបានអញ្ជើញចូលរួមពីសំណាក់លោកជំទាវ អ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង អ្នកឧកញ៉ា លាង ឃុនសហស្ថាបនិកនិងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុនជីប ម៉ុងផ្សេងទៀត ថ្នាក់ដឹកនាំក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស អ្នកសារព័ត៌មាននិងភ្ញៀវកិត្តិយសជាច្រើននាក់ផងដែរ ។
លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖
ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ ត្រូវបានផលិតឡើងដោយប្រើប្រាស់បច្ចេកវិទ្យាFlashPasteurization និងផ្កាហប់ពិសេស (Special Hops) មានរសជាតិស្រស់បំផុតឬ Super Fresh និងមានអាយុកាលរហូតដល់ទៅ១៨០ថ្ងៃច្រកក្នុងដបពណ៌បៃតង ដែលមានឡាប៊ែលពិសេសអាចបញ្ចេញពន្លឺនៅពេលប៉ះជាមួយភ្លើង UV ក្នុងកន្លែងងងឹតឬ Glow in the dark។
ដបរចនាយ៉ាងប្រណិតនេះ ក៏មានសញ្ញាផ្កាយនៅកដប ដែលនឹងប្រែពណ៌ពីប្រាក់ទៅជាខៀវនៅពេលស្រាបៀរត្រជាក់ដល់កម្រិតក៏ដូចជាមានកម្របងាយស្រួលបើក និងមានសំលេងពិរោះ។ លក្ខណៈពិសេសទាំងនេះគឺមាន ស្រាបៀរកម្ពុជាតែប៉ុណ្ណោះ។
លោកឧកញ៉ា លាង ពៅ បានអះអាងថា៖
ទន្ទឹមនឹងនេះ លោកបណ្ឌិត ZvonimirNemet នាយករោងចក្រនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាអ្នកជំនាញនិងមានបទពិសោធន៍ផលិតស្រាបៀរយូរឆ្នាំមកពីប្រទេសអាឡឺម៉ង់បានឲ្យដឹងដែរថា៖
លោកបណ្ឌិត Zvonimir Nemetបន្តថា ដើម្បីអាចច្រកស្រាបៀរដ្រាហ្វចូលទៅក្នុងដបពណ៌បៃតងបានគឺទាមទារការសិក្សានិងស្រាជ្រាវយ៉ាងម្មត់ចត់បំផុត ព្រោះថាដបពណ៌បៃតងងាយស្រូបពន្លឺព្រះអាទិត្យ ដែលអាចធ្វើឲ្យប្រែប្រួលដល់រសជាតិនៃស្រាបៀរ។
ហេតុដូច្នេះ ទើបក្រុមហ៊ុនត្រូវនិយោគលើបច្ចេកវិទ្យាFlashPasteurization និងជ្រើសរើសផ្កាហប់ពិសេស(Special Hops) ដែលមានតម្លៃខ្ពស់នាំចូលពីអឺរ៉ុបក្នុងការផលិតស្រាបៀរ កម្ពុជា ព្រីមៀមដ្រាហ្វ ដែលមានរសជាតិស្រស់បំផុត និងក្លិនឈ្ងុយឈ្ងប់។
ដើម្បីធ្វើឲ្យផលិតផលថ្មីនេះទទួលបានជោគជ័យ អ្នកស្រីគង់ កុសល នាយិកាផ្នែកទីផ្សារក្រុមហ៊ុនខ្មែរ ប៊ែវើរីជីសបានបន្ថែមឲ្យដឹងពីផែនការផ្សព្វផ្សាយយ៉ាងដូច្នេះថា៖
ក្នុងនោះដែរ លោកបណ្ឌិត អ៊ឹម សុធារិទ្ធនាយកផ្នែកលក់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ក៏បានសម្តែងភាពជឿជាក់ខ្លាំងទៅលើផលិតផលថ្មីដែរថា៖
គួរបញ្ជាក់ថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសជាក្រុមហ៊ុនឈានមុខគេក្នុងស្រុកលើផលិតកម្មស្រាបៀរ និងភេសជ្ជៈដែលតែងតែបង្កើតជម្រើសច្រើននិងនាំយកផលិតផលថ្មីប្លែកជូនដល់អតិថិជនជានិច្ច។ គិតមកដល់ពេលនេះក្រុមហ៊ុនមានផលិតផលល្បីៗជាច្រើនដូចជា ស្រាបៀរ កម្ពុជា ភេសជ្ជៈប៉ូវកម្លាំង វើកទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធកម្ពុជា ដែលសុទ្ធតែជាផលិតផលល្បី និងទទួលបានការគាំទ្រជាខ្លាំងនៅលើទីផ្សារ៕