រាជធានីភ្នំពេញ៖ សូមអញ្ជើញទៅកម្សាន្តជាមួយក្រុមគ្រួសារនិងមិត្តភក្តិពេញមួយខែមេសានៅណាហ្គាវើលដ៍ និងរីករាយជាមួយការបញ្ចុះតម្លៃ និងអត្ថប្រយោជន៍ដ៏អស្ចារ្យរួមមានម្ហូបអាហារ កញ្ចប់ស្នាក់នៅ កញ្ចប់ស្ប៉ា និងការផ្តល់ជូនជាច្រើនទៀត។
មានអាហារដ៏សម្បូរបែបកំពុងរង់ចាំពុកម៉ែបងប្អូនក្នុងឱកាសថ្ងៃឈប់សម្រាកខាងមុខនេះ។ប៊ុហ្វេពេលល្ងាចបែបខ្មែរនៅភោជនីយដ្ឋាន The Pangea (ជាន់ទី១ ណាហ្គាវើលដ៍ទី១)មានមុខម្ហូបរសជាតិដើមបែបខ្មែរមកពីទូទាំងប្រទេសកម្ពុជា។ ពុកម៉ែបងប្អូន ក៏អាចទទួលទានម្ហូបអន្តរជាតិដែលច្នៃដោយក្រុមមេចុងភៅដ៏ចំណានរបស់ណាហ្គាវើលដ៍ផងដែរ។អាហារប៊ុហ្វេពិសេសនេះ មានបម្រើជូនពីម៉ោង ៥:៣០ ល្ងាចដល់ ៩:៣០ យប់ រៀងរាល់ថ្ងៃ ពីថ្ងៃទី១១ ដល់ ១៦ ខែមេសា ម្នាក់ ២៨ដុល្លារ ១៤ ដុល្លារសម្រាប់កុមារអាយុក្រោម ១២ ឆ្នាំនិងឥតគិតថ្លៃសម្រាប់កុមារអាយុក្រោម ៥ ឆ្នាំ។
រីឯប៊ុហ្វេអន្តរជាតិពេលល្ងាចសម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរមានផ្តល់ជូននៅភោជនីយដ្ឋាន 2Pangea (ជាន់ទី២ ណាហ្គាវើលដ៍ទី២) ជាភោជនីយដ្ឋានដែលមានអាហារប៊ុហ្វេច្រើនបំផុតមួយក្នុងរាជធានីភ្នំពេញដែលរួមបញ្ចូលម្ហូបពិសេសបន្ថែមនិងម្ហូបខ្មែរផងដែរ បម្រើជូនពីម៉ោង ៥ ល្ងាចដល់ ១០ យប់ រៀងរាល់ថ្ងៃ ពីថ្ងៃទី១៤ ដល់១៧ ខែមេសា ម្នាក់ ៣៨ ដុល្លារ ១៨ ដុល្លារសម្រាប់កុមារអាយុក្រោម ១២ ឆ្នាំ និងឥតគិតថ្លៃសម្រាប់កុមារអាយុក្រោម៥ ឆ្នាំ។ សម្រាប់ការកក់ទុកមុន សូមចូលទៅកាន់ទំព័រភោជនីយដ្ឋានតាមរយៈ www.nagaworld.comអ៊ីម៉ែល dining@nagaworld.comឬលេខទូរសព្ទ ០២៣ ២៦៣ ០៣១។
ប្រសិនបើពុកម៉ែបងប្អូនចង់បានបទពិសោធន៍ដ៏មានសេចក្តីសុខពិតប្រាកដក្នុងឱកាសឆ្នាំថ្មីសូមរីករាយជាមួយកញ្ចប់សេវាកម្មស្ប៉ារយៈពេល ២ ម៉ោងសម្រាប់ពីរ (២)នាក់នៅមណ្ឌលស្ប៉ាប្រណីតនៅណាហ្គាវើលដ៍ទី១ ឬណាហ្គាវើលដ៍ទី២។ ត្រឹមតែ ១៧៦ ដុល្លារពុកម៉ែបងប្អូនអាចរីករាយជាមួយកញ្ចប់ស្ប៉ាដែលរួមបញ្ចូលអត្ថប្រយោជន៍ឥតគិតថ្លៃជាច្រើនដូចជា ការស្នាក់នៅ ១ យប់ក្នុងបន្ទប់ Superior ដែលអាចមើលឃើញទេសភាពនៃរាជធានីភ្នំពេញនៅណាហ្គាវើលដ៍ទី២អាហារឈុតពេលព្រឹកសម្រាប់ ២ នាក់ ការប្រើប្រាស់សម្ភារស្ប៉ាគ្រប់ប្រភេទសម្រាប់ ២នាក់ និងតុក្កតាខ្លាឃ្មុំដ៏ស្រស់ស្អាតឥតគិតថ្លៃចំនួន ១។ ការបញ្ចុះតម្លៃដ៏អស្ចារ្យនេះផ្តល់ជូនពីឥឡូវនេះរហូតដល់ថ្ងៃទី៣០ ខែមេសា។ សូមកក់ឥឡូវនេះតាមរយៈ www.nagaworld.comអ៊ីម៉ែល hotelreservation@nagaworld.com ឬលេខទូរសព្ទ ០២៣ ២២៨៨២២។
រីឯកម្មវិធីប្រូម៉ូសិនការស្នាក់នៅសណ្ឋាគារក៏មានផ្តល់ជូនផងដែរនៅសណ្ឋាគារលំដាប់ផ្កាយ ៥ ណាហ្គាវើលដ៍។ កក់បន្ទប់ Superior តម្លៃត្រឹមតែ ៦៥ដុល្លារក្នុងមួយយប់ ឬបន្ទប់ Superior ដែលអាចមើលឃើញទេសភាពនៃរាជធានីភ្នំពេញតម្លៃ ៩៥ ដុល្លារនិងទទួលបានអាហារឈុតពេលព្រឹកឥតគិតថ្លៃសម្រាប់ ២នាក់នៅព្រឹកបន្ទាប់ដែលមានអាហារឈុតបែបខ្មែរ អឺរ៉ុប ចិន ឬម៉ាឡេស៊ីនៅភោជនីយដ្ឋាន 2Pangea។ រយៈពេលស្នាក់នៅចាប់ពីឥឡូវនេះរហូតដល់ថ្ងៃទី១៧ ខែមេសា។
អ្វីដែលអស្ចារ្យផងនោះគឺការតុបតែងលម្អនៅក្នុងអគារណាហ្គាវើលដ៍ទាំងពីរ និងនៅសួនច្បារសម្តេចតេជោ ហ៊ុន សែននៅមុខណាហ្គាវើលដ៍ទី១។ ពុកម៉ែបងប្អូន និងភ្ញៀវទេសចរទាំងអស់ អាចអញ្ជើញទៅថតរូបទុកជាអនុស្សាវរីយ៍ឬបង្ហោះនៅលើបណ្តាញសង្គមដូចជា រូបផ្កាយ ដើមឈើ រូបសំណាករូបខ្លាកម្ពស់ ៤ម៉ែត្រព្រមទាំងអំពូលភ្លើងចម្រុះពណ៌និងការតុបតែងដ៏ទាក់ទាញជាច្រើនទៀតសម្រាប់ស្វាគមន៍ឆ្នាំខាល។
គួរបញ្ជាក់ថា វិធានការបង្ការជំងឺ កំពុងត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់នៅណាហ្គាវើលដ៍ដើម្បីរក្សាគ្រប់គ្នាឲ្យមានសុវត្ថិភាពរួមមាន ការតម្រូវឲ្យពាក់ម៉ាស់ ការរក្សាគម្លាត និងការផ្តល់ជែលលាងដៃសម្លាប់មេរោគជាដើម។ ដូចនេះ ពុកម៉ែបងប្អូនទាំងអស់ អាចអញ្ជើញទៅកម្សាន្តនៅណាហ្គាវើលដ៍ដោយគ្មានការព្រួយបារម្ភ ដើម្បីអបអរពិធីបុណ្យប្រពៃណីធំបំផុតប្រចាំឆ្នាំរបស់ប្រជាជនកម្ពុជា។
សួស្តីឆ្នាំថ្មីប្រពៃណីជាតិខ្មែរ!
អំពីណាហ្គាវើលដ៍
ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វ៊ីតនិងដឺលុច្ស១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត២ សាលមហោស្រព NABA ដែលមាន២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗសេវាកម្សាន្តដ៏សម្បូរបែបនិងសាលសម្រាប់រៀបចំការប្រជុំឈានមុខគេ។