បន្ទាន់! រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០២នាក់ ធ្លាប់ទៅ បន្ទប់ពិគ្រោះមួយកន្លែងនេះ - TrueID

បន្ទាន់! រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០២នាក់ ធ្លាប់ទៅ បន្ទប់ពិគ្រោះមួយកន្លែងនេះ

May 1, 2021

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ០១ ខែឧសភានេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ០២នាក់ បានទៅទទួលសេវាព្យាបាលនៅ បន្ទប់ពិគ្រោះ ព្យាបាលជម្ងឺ ពេទ្យដើមត្នោត ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ៣៤ ផ្លូវ ៥០៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ដែលបានទៅទីតាំងខាងលើនេះ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

សម្រាប់ព័ត៌មានបន្ថែម សូមចុច៖ https://t.me/khmerload

បន្ទប់ពិគ្រោះ ព្យាបាលជម្ងឺ ពេទ្យដើមត្នោត
បន្ទប់ពិគ្រោះ ព្យាបាលជម្ងឺ ពេទ្យដើមត្នោត

ប្រភព៖​ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...