ភ្នំពេញ៖ បន្ទាប់ពីបានធ្វើការតាមដានការវិវត្តស្ថានភាពអាកាសធាតុជាបន្តបន្ទាប់បានបង្ហាញឱ្យឃើញថា ដោយទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយពីប្រទេសថៃភ្ជាប់ទៅនឹងសម្ពាធទាមសកម្មមួយនៅលើសមុទ្រចិនខាងត្បូងរួមជាមួយ នឹងមូសុងនិរតីបក់ខ្លាំងមកលើតំបន់មាត់សមុទ្រ និងភាគខាងក្រោមកម្ពុជា ផងនោះបានធ្វើឱ្យ បណ្តាខេត្តនិងរាជធានី នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ លាយឡំ ដោយផ្គររន្ទះ និងខ្យល់កន្រ្តាក់។
ក្នុងនោះ នៅថ្ងៃទី១១-១៤ ខែកក្កដា តំបន់មាត់សមុទ្រនឹងអាចមានភ្លៀងច្រើនជាប់បន្តដែលអាចធ្វើឱ្យ ផ្នែកមួយចំនួននៅភូមិសាស្ត្រ រវាងខេត្តកោះកុង និងខេត្តព្រះវិហារ អាចជួបប្រទះនូវជំនន់ទឹកភ្លៀង។ទទ្ទឹមនោះ នៅលើផ្ទៃសមុទ្រនឹងមានភ្លៀងខ្លាំង ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ។
អាស្រ័យស្ថានភាពអាកាសធាតុដូចបានជម្រាបជូនខាងលើ សូមសាធារណៈជន ជ្រាបជាព័ត៌មាននិងបង្កើនការប្រុងប្រយ័ត្នខ្ពស់ដើម្បីជៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖