នរណាហ្វេនៗគូនេះខ្លះ? រស្មី និងគូស្នេហ៍ចូលរោងភ្ជាប់ពាក្យហេីយ - TrueID

នរណាហ្វេនៗគូនេះខ្លះ? រស្មី និងគូស្នេហ៍ចូលរោងភ្ជាប់ពាក្យហេីយ

December 18, 2022

រាជធានីភ្នំពេញ ៖ ជឿជាក់ថាស្រទាប់យុវវ័យភាគច្រើនប្រាកដជាស្គាល់គូនេះហើយ ដោយអ្នកទាំងពីរមានហ្វេនៗសរសើរថា ដូចគូតារាស្រី ជា ស្រីនា និងតារាប្រុស ហេង វិសាល ដោយសារតែ ២គូនេះសុទ្ធតែអ្នកមានឈ្មោះល្បីលើបណ្តាញសង្គមដែលមានគេឯងតាមដាននិងកោតសរសើរច្រើន។

តួយ៉ាង តារាប្រុស រស្មី ត្រូវគេស្គាល់ថាជា YouTuberសង្ហាម្នាក់ ដែលត្រូវគេចាប់អារម្មណ៍ដំបូងតាមរយៈ វីដេអូទៅសិក្សានិងការរស់នៅក្នុងប្រទេសថៃជាមួយមិត្តភក្តិរបស់ខ្លួន រីឯកញ្ញា ជា ណាលីន ជាអ្នកលក់អនឡាញល្បីឈ្មោះវ័យក្មេងម្នាក់ ជាទូទៅហ្វេនៗចាប់អារម្មណ៍ពីវីដេអូចែករំលែកការថែរក្សាសម្រស់ និងការMake upផ្សេងៗលើបណ្តាញសង្គម អ្វីដែលកាន់តែពិសេសនោះគឺ អ្នកទាំងពីរក៏ចាប់ដៃគ្នាបើកជំនួញលក់ផលិតផលសម្រស់ទាំងនៅក្មេងវ័យ គួរឲ្យសរសើរ។

ជាក់ស្តែង ទើបឃើញបង្ហោះរូបភាពទទួលសញ្ញាប័ត្រនៅប្រទេសថៃជាមួយគ្នាមិនទាន់ប៉ុន្មានផង ស្រាប់តែពេលនេះ ឃើញមិត្តភក្តិជិតស្និទរបស់តារាប្រុស រស្មី បង្ហោះទិដ្ឋភាពភ្ជាប់ពាក្យរបស់អ្នកទាំងពីរ គ្រាន់តែឃើញហើយក៏ហ្វេនៗរំភើបចិត្តជំនួស ព្រោះអ្នកទាំងពីរបើកចំហទំនាក់ទំនងច្រើនឆ្នាំហើយ ប៉ុន្តែមិនទាន់លេចឮដំណឹងល្អ ស្ងាត់ៗស្រាប់តែពេលនេះ ចូលរោងភ្ជាប់ពាក្យតែម្តង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ​ តោះទៅមើលរូបភាពខាងក្រោម ៖

ទិដ្ឋភាពក្នុងពិធី
ទិដ្ឋភាពក្នុងពិធី
ទិដ្ឋភាពក្នុងពិធី
ទិដ្ឋភាពក្នុងពិធី
ទិដ្ឋភាពក្នុងពិធី
ទិដ្ឋភាពក្នុងពិធី
ទិដ្ឋភាពក្នុងពិធី
ទិដ្ឋភាពក្នុងពិធី
ទិដ្ឋភាពក្នុងពិធី
ទិដ្ឋភាពក្នុងពិធី
ទាក់ទងជាមួយ:
ជីវិតរូបភាពស្នេហា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...