រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមស សុខា រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល សម្រាប់ឆ្នាំសិក្សា២០២១-២០២២នេះ ឯកឧត្តម និងបន្តផ្តល់ជូនអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១០០% ចំនួន ១០កន្លែង ដល់សិស្ស-និស្សិតទាំង ៣ខេត្ត (ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ) សិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទីតាំងតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមសាធារណជន ជាពិសេសប្អូនៗសិស្សានុសិស្សដែលទើបតែនឹងប្រលងចប់បាក់ឌុប និងមកពីខេត្តទាំងបីខាងលើនេះ មេត្តាជ្រាបជាព័ត៌មាន៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖