ភ្ញាក់ផ្អើលខ្លាំង! ពេលគ្រូពេទ្យ ចុះទៅយកសំណាកសត្វមាន់ នៅផ្សារបន្លែច្បារអំពៅ - TrueID

ភ្ញាក់ផ្អើលខ្លាំង! ពេលគ្រូពេទ្យ ចុះទៅយកសំណាកសត្វមាន់ នៅផ្សារបន្លែច្បារអំពៅ

September 28, 2021

រាជធានីភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃទី​២៨​ខែកញ្ញា​ ឆ្នាំ២០២១នេះ បុគ្គលិកពេទ្យសត្វនៃអគ្គនាយកដ្ឋានបសុសត្វបានចុះទៅយកសំណាកសត្វមាន់ ដែលដាក់លក់​ក្នុងផ្សារបន្លែច្បារអំពៅដើម្បីទប់ស្កាត់ជំងឺផ្តាសាយបក្សី។​

​សូមជម្រាបថា នៅ​ព្រឹក​ថ្ងៃទី​២៨​ខែកញ្ញា​នេះ ​បុគ្គលិក​ពេទ្យសត្វ​ចំនួន​ពីរ​នាក់ ​បាន​ចុះមក​យក​សំណាក​សត្វ​មាន់​ដែល​អាជីវករ បានដាក់លក់​នៅ​ក្នុង​ផ្សារ​បន្លែ​ច្បារអំពៅ​ មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​កណ្តាលសង្កាត់​ច្បារអំពៅ​ទី​២​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។ បើតាម​ប្រសាសន៍​លោកសាន់ ប៊ុន​ណា ប្រធាន​គណៈកម្មការ​ផ្សារ​បន្លែ​ច្បារអំពៅ​ បាន​ប្រាប់​កម្ពុ​ជាថ្មី ។

ជាមួយគ្នានេះ លោក​ប្រធាន​ផ្សារ​រូបនេះ បាន​លើកឡើង​ថា ​គឺ​បុគ្គលិក​ពេទ្យសត្វ​ បាន​ចុះមក​សំណាក​សត្វ​មាន់​ដែល​បងប្អូន​អាជីវករ​ដា​ក់លក់​ក្នុង​ផ្សារ ក្នុង​រយៈពេល​៣០​ថ្ងៃ​ ដើម្បី​យក​សំណាក​ទៅ​ពិនិត្យ ​ក្រែងលោក​កើតមាន​ជំងឺផ្តាសាយបក្សី​។

សូមជម្រាបផងដែរថា គិតចាប់ពី​ឆ្នាំ​២០២០​រហូត​មក​ឆ្នាំ​២០២១​នេះ​ គឺ​ពុំទាន់មាន​ជំងឺផ្តាសាយបក្សី​កើត​ទៅលើ​សត្វ​មាន់​នៅក្នុងប្រទេសកម្ពុជានោះទេ ហើយ​បើសិនត្រូវបានរក​ឃើញ​គឺ​ពេទ្យសត្វ​មិន​អនុញ្ញាត​ឲ្យ​ដាក់​លក់សត្វទាំងនោះ ហើយ​នឹង​អាច​រឹបអូស​យក​ទៅ​កម្ទេច​ចោល​ព្រោះ​ងាយ​ឆ្លង​ជំងឺ​ទៅ​មនុស្ស៕

ប្រភព៖ KPT

រូបគ្រូពេទ្យយកសំណាកសត្វមាន់
រូបគ្រូពេទ្យយកសំណាកសត្វមាន់
រូបគ្រូពេទ្យយកសំណាកសត្វមាន់
រូបគ្រូពេទ្យយកសំណាកសត្វមាន់
រូបគ្រូពេទ្យយកសំណាកសត្វមាន់
រូបគ្រូពេទ្យយកសំណាកសត្វមាន់
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...