ដល់កហើយ! រកឃើញអ្នកជំងឺកូវីដ១៩​​ គឺ​ជាបុគ្គលិកធ្វើការ នៅធនាគារ អេស៊ីលីដា សាខាមួយនេះ - TrueID

ដល់កហើយ! រកឃើញអ្នកជំងឺកូវីដ១៩​​ គឺ​ជាបុគ្គលិកធ្វើការ នៅធនាគារ អេស៊ីលីដា សាខាមួយនេះ

June 14, 2021

ភ្នំពេញ៖មុននេះបន្តិច អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសរកឃើញអ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការនៅ ធនាគារ អេស៊ីលីដា សាខាវិមានឯករាជ្យដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១២៩ ផ្លូវព្រះនរោត្តម សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង។

អាស្រ័យហេតុនេះ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ​ ដែលបានទៅឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២១ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ឬបានទៅទីកន្លែងនេះ។

ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...