ព្យុងយ៉ាង៖ កូរ៉េខាងជើង បានប្រកាសបិទខ្ទប់ប្រទេសទាំងមូលយ៉ាងតឹងរ៉ឹង បន្ទាប់ពីរកឃើញករណីឆ្លងជំងឺកូវីដ១៩ប្រភេទអូមីក្រុងជាលើកដំបូងរបស់ខ្លួន នៅក្នុងរដ្ឋធានីព្យុងយ៉ាង។ នេះបើតាមប្រភពព័ត៌មាន BBC។
ប្រទេសកូរ៉េខាងជើងមិនបានរៀបចំកម្មវិធីវ៉ាក់សាំងបង្ការកូវីដ១៩ ដល់ប្រជាជនរបស់ខ្លួនទេ ហើយព្រមទាំងបានច្រានចោលជំនួយវ៉ាក់សាំងបង្ការកូវីដទាំងវ៉ាក់សាំង Sinovac ផលិតដោយប្រទេសចិន ក៏ដូចជាប្រភេទ AstraZeneca ផងដែរ។
គួរឱ្យដឹងដែរថាទោះបីជាកូរ៉េខាងជើង មិនធ្លាប់ប្រកាសពីការឆ្លងកូវីដ១៩ក៏ដោយ ក៏ប៉ុន្តែក្រុមអ្នកសង្កេតការណ៍ជឿថា អាចមានករណីឆ្លងខ្លះរួចទៅហើយ ជាពិសេសនៅពេលដែលវត្តមានមេរោគអូមីក្រុងរាលដាលខ្លាំងនៅក្នុងប្រទេសជិតខាងនៃកូរ៉េខាងជើង គឺប្រទេសកូរ៉េខាងត្បូង និងចិនជាដើម៕