ប្រុងប្រយ័ត្ន! ខេត្តព្រៃវែង រកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤៥នាក់ បន្ថែមទៀត - TrueID

ប្រុងប្រយ័ត្ន! ខេត្តព្រៃវែង រកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤៥នាក់ បន្ថែមទៀត

July 2, 2021

ព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤៥នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១០ និងមកពីខេត្តកណ្ដាល ១នាក់ ដូចខាងក្រោម:

១- ក្រុងព្រៃវែង ចំនួន ​៨នាក់

២- ស្រុកស្វាយអន្ទរ ចំនួន ​៩នាក់

៣-ស្រុកពាមរក៍ ចំនួន ​៦នាក់

៤-ស្រុកពោធិ៍រៀង ចំនួន​ ៥នាក់

៥- ស្រុកកំពង់ត្របែក ចំនួន​ ៥នាក់

៦- ស្រុកបាភ្នំ ចំនួន ៤នាក់

៧- ស្រុកពាមជរ ចំនួន ២នាក់

៨- ស្រុកព្រះសេ្តច ចំនួន ២នាក់

៩- ស្រុកកំចាយមារ ចំនួន ២នាក់

១០- ស្រុកកញ្ច្រៀច ចំនួន ១នាក់

១១- មកពីខេត្តកណ្ដាល ចំនួន ១នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៤៥នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។ យ៉ាងណាមិញ ​រដ្ឋបាលខេត្តក៏អំពាវនាវ ដល់អ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក។

សូមអានសេចក្តីប្រកាសខាងក្រោម៖

សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...