មិនធម្មតា! ភ្លៀងកណ្តាលឆ្នាំ​ កម្លាំងទឹកហូរបុកផ្តាច់ ផ្លូវថ្នល់ និងបង្គោលភ្លើងអគ្គិសនី នៅកំណាត់ផ្លូវជាតិលេខ៤៨ ក្នុងខេត្តកោះកុង - TrueID

មិនធម្មតា! ភ្លៀងកណ្តាលឆ្នាំ​ កម្លាំងទឹកហូរបុកផ្តាច់ ផ្លូវថ្នល់ និងបង្គោលភ្លើងអគ្គិសនី នៅកំណាត់ផ្លូវជាតិលេខ៤៨ ក្នុងខេត្តកោះកុង

June 10, 2021

ខេត្តកោះកុង: កាលពីពេលថ្មីៗនេះ ដោយសារតែកម្លាំងនៃទឹកភ្លៀងរដូវវស្សា ដែលកំពុងបន្តធ្លាក់នៅក្នុងភូមិសាស្រ្តខេត្តកោះកុង ផ្លូវថ្នល់ និងបង្គោលភ្លើងអគ្គិសនីមួយចំនួន ដែលស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤៨ នៅក្នុងមូលដ្ឋានឃុំតាតៃក្រោម និងផ្លូវកៅស៊ូ១ខ្សែតភ្ជាប់ពីផ្លូវជាតិលេខ៤៨ឆ្ពោះទៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង កំពុងរងការខូចខាតយ៉ាងដំណំ ព្រោះតែកម្លាំងទឹកហូរបុកផ្តាច់ ខណៈព្យុះភ្លៀងកំពុងបន្តបោកបក់ឥតឈប់ឈរប៉ុន្មានថ្ងៃជាប់គ្នានេះផងដែរ។

កំណាត់ផ្លូវជាតិលេខ៤៨ ដែលរងការខូចខាត
កំណាត់ផ្លូវជាតិលេខ៤៨ ដែលរងការខូចខាត

សូមរំលឹកផងដែលថា យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ ដោយចាប់ពីថ្ងៃទី ៩-១២ ខែមិថុនា ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីខ្យល់មូសុង និរតីខ្លាំង និងប្រព័ន្ធសម្ពាធទាប ខណ:ដែលនៅថ្ងៃទី១៣-១៥ ខែមិថុនា ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុង និរតីខ្លាំង និងជ្រលងនៃកូនព្យុះឈ្មោះ កូហ្គូម៉ា លើកទី៤ TS KOGUMA 2104 ។

ផ្អែកលើស្ថានភាពបែបនេះនឹងធ្វើឲ្យ តំបន់មាត់សមុទ្រ (កោះកុង កែប កំពត និងព្រះសីហនុ) សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ ºC និងសីតុណ្ហភាពអតិបរមា មានពី ២៦-២៩ ºC ព្រមទាំងមានភ្លៀងផ្គរ រន្ទះ ផ្លេកបន្ទោរ ច្រើនជាមួយនិងខ្យល់កន្ត្រាក់ខ្លាំងរលកសមុទ្រខ្ពស់ៗលាយឡំផងដែរ៕

ចង់ជ្រាបឲ្យកាន់តែច្បាស់ជាងនេះទៅទៀតនោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

កំណាត់ផ្លូវជាតិលេខ៤៨ ដែលរងការខូចខាត
កំណាត់ផ្លូវជាតិលេខ៤៨ ដែលរងការខូចខាត
កំណាត់ផ្លូវជាតិលេខ៤៨ ដែលរងការខូចខាត
កំណាត់ផ្លូវជាតិលេខ៤៨ ដែលរងការខូចខាត
កំណាត់ផ្លូវជាតិលេខ៤៨ ដែលរងការខូចខាត
កំណាត់ផ្លូវជាតិលេខ៤៨ ដែលរងការខូចខាត
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...