សេអ៊ូល៖ នៅថ្ងៃអង្គារទី៦ ខែកញ្ញានេះ អាជ្ញាធរកូរ៉េខាងត្បូងនិយាយថាប្រជាជនរាប់ពាន់នាក់ ត្រូវបានជម្លៀសចេញទៅរកទីសុវត្ថិភាព ខណៈដែលព្យុះទីហ្វុង Hinnamnorបានបោកបក់នៅភាគខាងត្បូងប្រទេសនេះ បង្កឱ្យមានភ្លៀងធ្លាក់និងខ្យល់បក់ខ្លាំង ហើយគេរំពឹងថានឹងកើតឡើងមានរយៈពេញមួយថ្ងៃ។
យោងតាមរដ្ឋបាលឧតុនិយមកូរ៉េ បានឱ្យដឹងថា ព្យុះទីហ្វុង Hinnamnor ដែលធ្វើដំណើរទៅភាគខាងជើងក្នុងល្បឿនប្រហែល ៥២គីឡូម៉ែត្រក្នុងមួយម៉ោង ដោយបានចេញពីឧបទ្វីបកូរ៉េនៅម៉ោងប្រហែល៧៖១០ព្រឹក បន្ទាប់ពីបានបោកបក់មកលើទីក្រុងតំបន់ឆ្នេរ Geoje។
ព្យុះនេះ ត្រូវបានគេរំពឹងថានឹងធ្វើដំណើរឆ្ពោះទៅភាគឦសាន និងឆ្លងកាត់ប្រហែល ៤០០គីឡូម៉ែត្រភាគពាយព្យនៃទីក្រុងSapporo ប្រទេសជប៉ុន នៅប្រហែលពាក់កណ្តាលអធ្រាត្រ ថ្ងៃអង្គារនេះ។
យោងតាមអាជ្ញាធរបានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃអង្គារនេះ មនុស្ស ៣,៤៦៣នាក់ត្រូវបានជម្លៀស ដែលភាគច្រើនមកពីតំបន់ភាគខាងត្បូង ចំណែកមនុស្សម្នាក់អាយុ២៥ឆ្នាំត្រូវគេរាយការណ៍ ថាបានបាត់ខ្លួននៅក្នុងទីក្រុង Ulsan ។ ជាមួយគ្នានេះ ជើងហោះហើររាប់រយ ក៏ដូចជាសកម្មភាពអាជីវកម្មមួយចំនួន ត្រូវផ្អាកដំណើរការ ខណៈសាលារៀនត្រូវបិទទ្វាផងដែរ៕
ប្រភព៖ CNA