ប្រុងប្រយ័ត្ន! អ្នកចោលសំរាមផ្តេសផ្តាស រដ្ឋបាលរាជធានីភ្នំពេញ​នឹងធ្វើការផាកពិន័យ - TrueID

ប្រុងប្រយ័ត្ន! អ្នកចោលសំរាមផ្តេសផ្តាស រដ្ឋបាលរាជធានីភ្នំពេញ​នឹងធ្វើការផាកពិន័យ

December 22, 2021

រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការផាកពិន័យចំពោះអ្នកដែលចោលសំរាមផ្ដេសផ្ដាសគ្មានការទទួលខុសត្រូវក្រោយពីបញ្ចប់ការអប់រំផ្សព្វផ្សាយអនុក្រឹស្ដីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ដើម្បីកែប្រែទម្លាប់របស់ប្រជាពលរដ្ឋមួយចំនួន។ នេះបើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៍មាន Fresh News។

ក្នុងនោះ មន្ទីរបរិស្ថានរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌច្បារអំពៅបានបើកវគ្គបណ្តុះបណ្តាល ជុំវិញការអនុវត្តយន្តការផាកពិន័យ ចំពោះអំពើល្មើសនានាដែលមានចែងក្នុងជំពូក៧ នៃអនុក្រឹត្យ ស្តីពីការគ្រប់គ្រងសំរាមសំណល់រឹង ទីប្រជុំជន។ ដោយវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តធ្វើឡើង កាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ ។

គួរជម្រាបថា ក្នុងវគបណ្តុះបណ្តាលខាងលើនេះ មានវត្តមាន ចូលរួមពី លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ, លោក គាត រង្សី ប្រធានមន្ទីរបរិស្ថាន, លោក ហ៊តគឹមនី អភិបាលរងខណ្ឌច្បារអំពៅ តំណាងលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅនិងមន្ត្រីពាក់ពន្ធ័ជាច្រើនរូបទៀត។

ជាមួយគ្នានោះ លោក គាត រង្សី ប្រធានមន្ទីបរិស្ថាន បានឱ្យដឹងថាវគ្គបណ្តុះបណ្តាលនេះ ត្រូវបានមន្ទីរបរិស្ថាន សហការជាមួយអាជ្ញាធរខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ បានដំណើការជាបន្តបន្ទាប់ទាំង១៤ខណ្ឌដោយចាប់ចេញដំណើរពីខណ្ឌដូនពេញ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី២១ខែធ្នូ ឆ្នាំ២០២១ ដែលត្រូវបិទវគ្គបញ្ចប់ នៅក្នុងខណ្ឌច្បារអំពៅ។

តាមរយៈវគ្គបណ្ដុះបណ្ដាលអប់រំផ្សព្វផ្សាយនេះមានមន្ដ្រីពាក់ព័ន្ធចូលរួមដូចជា ចៅសង្កាត់ នគរបាលប៉ុស្តិ៍ មេភូមិភ្នាក់ងារប្រមូលសំរាមសរុបទាំងអស់៩៩៥នាក់ក្នុងគោលបំណងផ្តល់ការយល់ដឹងឲ្យកាន់តែច្បាស់លាស់ពីច្បាប់នៃការផាកពិន័យលើអ្នកចោលសំរាមផ្តេសផ្តាស់ គ្មានស្មារតីទទួលខុសត្រូវ។

លោក ហួត ហៃ បានថ្លែងថា ការអនុវត្តយន្តការផាកពិន័យចំពោះអំពើល្មើសនានា មានចែងក្នុងជំពូកទី៧ នៃអនុក្រឹត្យស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន គឺជាការកែទម្លាប់ការចោលសំរាមពាសវាលពាសកាលកែទម្រង់លើការប្រមូលសំរាម ទុកដាក់សំរាម និងការដឹកសំរាមចេញទៅក្រៅក្រុង។

ក្នុងនោះ លោកអភិបាលរងរាជធានីភ្នំពេញរូបនេះ ការយកចិត្តទុកដាក់របស់រដ្ឋបាលរាជធានីភ្នំពេញនិងរាជរដ្ឋាភិបាល គឺកែទម្រង់តាមរយៈការបន្ថែមក្រុមហ៊ុនប្រមូលសំរាមពី១ក្រុមហ៊ុនឡើងដល់៣ក្រុមហ៊ុន ដែលធ្វើឲ្យសកម្មភាពប្រមូលសំរាមដំណើរការទៅបានល្អមិនមានការកកស្ទះដូចពេលមុន ហើយក៏មិនត្រូវបានក្រុមហ៊ុនតែ១យកសំរាមធ្វើជាចំណាប់ខ្មាំងនោះដែរ៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព៖ FN

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...